មនុស្សរាប់ពាន់នាក់ តវ៉ាប្រឆាំងការចោទប្រកាន់ថា មានការក្លែងបន្លំសន្លឹកឆ្នោតនៅប៉ាគីស្ថាន

2024/02/17 07:02:13 pm        104

ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យធំ (GDA) កាលពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ បានតវ៉ានៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដោយបានបិទផ្លូវធំមួយប្រឆាំងនូវអ្វីដែលពួកគេបានចោទប្រកាន់ថា មានការក្លែងបន្លំក្នុងការបោះឆ្នោតដែលបានបញ្ចប់ទៅ នៅក្នុងប្រទេសនេះ។ មេដឹកនាំ និងអ្នកគាំទ្រ គណបក្ស GDA បានប្រមូលផ្តុំគ្នា ទាមទារលទ្ធផល សេរី និងយុត្តិធម៌។

គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យធំ (GDA) គឺជាសម្ព័ន្ធនយោបាយក្នុងតំបន់ដែលមានមូលដ្ឋាននៅខេត្ត Sindh ប្រទេសប៉ាគីស្ថាន។ វាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ ជាចលនាមួយប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនប៉ាគីស្ថាន (PPP) ក្នុងខេត្ត Sindh ដោយចោទប្រកាន់ថា រដ្ឋាភិបាលមានអភិបាលកិច្ចមិនល្អ ប្រកាន់របបហ្វាស៊ីសនិយម និងអំពើពុករលួយ។ ប្រទេសប៉ាគីស្ថាន បានបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ខេត្ត កាលពីថ្ងៃទី ៨ ខែកុម្ភៈ ប៉ុន្តែការបោះឆ្នោតត្រូវបានរំខានដោយការចោទប្រកាន់ពីការបន្លំដើម្បីធ្វើឲ្យបរាជ័យបេក្ខជនឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលជាប់ពន្ធនាគារ។

រដ្ឋាភិបាលចាំផ្ទះ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់នេះ និងបាននិយាយថា ប្រទេសមានច្បាប់ និងប្រព័ន្ធដើម្បីស៊ើបអង្កេតការតវ៉ាជាក់លាក់។ ទន្ទឹមនឹងនេះដែរ មេដឹកនាំគណបក្ស PTI របស់អតីតនាយករដ្ឋមន្ត្រី Imran Khan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Islamabad ស្តីពីការបន្លំដែលបានចោទប្រកាន់ ដោយបានចាត់ទុកថាជា «ការវាយលុកធ្ងន់ធ្ងរលើលទ្ធិប្រជាធិបតេយ្យ»។

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះរបាយការណ៍នៃការបំភិតបំភ័យ និងការគាបសង្កត់អ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានរបាយការណ៍អំពីការតវ៉ានៅក្នុងផ្នែកខ្លះរបស់ប្រទេស។ ការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន ពុំបានផ្តល់សំឡេងភាគច្រើនច្បាស់លាស់សម្រាប់បេក្ខជនណាម្នាក់ឡើយ ប៉ុន្តែបេក្ខជនឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ លោក Imran Khan បានទទួលអាសនៈចំនួន ៩២អសនៈ ក្នុងចំណោម ២៦៤ អាសនៈ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមធំបំផុតមួយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm