អ្នករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ បានព្រមានអំពីរលកនៃការប្រហារជីវិត ខណៈដែលពួកគេ ធ្វើបាតុកម្មប្រឆាំងនឹងរបបអ៊ីរ៉ង់នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិក ( Munich) ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រ។
អ្នកគាំទ្រប្រហែល ២៥០នាក់នៃក្រុមប្រឹក្សាជាតិនៃការតស៊ូរបស់អ៊ីរ៉ង់ (NCRI) បានប្រមូលផ្តុំគ្នានៅមិនឆ្ងាយពីកន្លែងដែលមេដឹកនាំពិភពលោក កំពុងជួបជុំគ្នា នៅព្រឹកថ្ងៃសុក្រ ដោយអំពាវនាវឲ្យអង្គការសហប្រជាជាតិនិងអ្នកចូលរួមនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិក ឲ្យចាត់វិធានការឲ្យជាប់លាប់បន្ថែមទៀតប្រឆាំងនឹងការដឹកនាំរដ្ឋនៅក្នុងទីក្រុងតេអេរ៉ង់។

ក្រុមអ្នកតវ៉ា បានរិះគន់កំណត់ត្រាដ៏ឃោរឃៅរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ហើយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨៣នាក់ ត្រូវបានប្រហារជីវិត នៅក្នុងខែមករាតែមួយគត់។
ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប មានការប្រហារជីវិតដល់ទៅ ៤០០ នាក់រួចមកហើយនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការឲ្យដឹងពីក្រុមសកម្មជន។
អ្នកចូលរួមក្នុងបាតុកម្ម បាននិយាយថា៖«សហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់រលកនៃការប្រហារជីវិតដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ីរ៉ង់»។