លោករដ្ឋមន្ត្រីការពារជាតិ យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយថា កងទ័ពអ៊ីស្រាអែល បានរុះរើផ្នែកយោធាភាគច្រើនរបស់ក្រុមហាម៉ាស នៅក្នុងសង្គ្រាមហ្កាហ្សា។
លោក ហ្គាឡែនធ៍ បាននិយាយកាលពីថ្ងៃសុក្រថា៖«មានកងវរសេនាតូចក្នុងតំបន់ចំនួន ២៤ នៅហ្កាហ្សា យើងបានកម្ទេច១៨កងវរសេនាតូច ។ យោងតាមយោធា កងវរសេនាតូចនីមួយៗ ត្រូវបានគេប៉ាន់ស្មានថា មានសមាជិកប្រហែល១.០០០នាក់។

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីពេលថ្មីៗនេះ បាននិយាយថា នៅមានកងវរសេនាតូចំនួន៤របស់ក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វាក្បែរព្រំដែនអេហ្ស៊ីប។ លោក ហ្គាឡែនធ៍ បានបន្ថែមថា បច្ចុប្បន្ននេះ កងទ័ពកំពុងរៀបចំផែនការប្រតិបត្តិការនៅក្នុងទីក្រុងនៅភាគខាងត្បូងនៃតំបន់ឆ្នេរនេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា សមាជិកនៃកងកម្លាំងយោធានៃក្រុមហាម៉ាស កំពុងបន្តប្រយុទ្ធក្នុងនាមជាកងទ័ពទ័ពព្រៃ បន្ទាប់ពីការបំផ្លិចបំផ្លាញកងវរសេនាតូចរបស់ពួកគេ។ ជាឧទាហរណ៍ ក្រុមដែលមានសមាជិកពីរបីនាក់ បានលេចមុខចេញពីផ្លូវរូងក្រោមដី ហើយវាយប្រហារលើទាហានអ៊ីស្រាអែលតែម្តង។
