ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានជំរុញឲ្យទីក្រុងមូស្គូដោះលែងអ្នកទោសទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ពួកគេ បន្ទាប់ពីការស្លាប់នៅក្នុងពន្ធនាគាររបស់លោកអាឡិចសេ ណាវ៉ាល់នី ( Alexei Navalny) ។

ការិយាល័យរបស់លោក វ៉ូលគឺ ទួក (Volker Türk) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅទីក្រុងហ្សឺណែវថា៖«យើងអំពាវនាវឲ្យអាជ្ញាធររុស្ស៊ី បញ្ចប់ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងអ្នកកាសែត ក្នុងចំណោមអ្នកផ្សេងទៀត។
ការិយាល័យនោះ បានឲ្យដឹងទៀតថា «មានការរន្ធត់ចិត្តចំពោះព័ត៌មាន« ដែលណាវ៉ាល់នី បានស្លាប់នៅក្នុងពន្ធនាគារ ហើយបានកត់សម្គាល់ថា លោកទួក កាលពីខែសីហាឆ្នាំមុន បានគូសបញ្ជាក់ថា ការកាត់ទោសរយៈពេល ១៩ឆ្នាំចុងក្រោយបំផុត ដែលបានអនុម័តលើសកម្មជន «បានចោទជាសំណួរអំពីការយាយីតាមប្រព័ន្ធតុលាការ និងឧបករណ៍នៃប្រព័ន្ធតុលាការ ក្នុងគោលបំណងនយោបាយនៅរុស្ស៊ី»។
រដ្ឋមានកាតព្វកិច្ចខ្ពស់ក្នុងការការពារអ្នកទោស ដោយអំពាវនាវឲ្យមានការស៊ើបអង្កេតដោយមិនលម្អៀង ហ្មត់ចត់ និងមានតម្លាភាព ដែលធ្វើឡើងដោយស្ថាប័នឯករាជ្យ។
