នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អណ្តូងទឹកស្អាតចំនួន ៨បន្ថែមទៀត បានបន្តប្រគល់ជូន ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនបី គឺឃុំស្រែហ៊ុយ ឃុំណងខិលិក និងឃុំរយ៉ នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បានអញ្ជើញចុះប្រគល់អណ្តូងទឹកទាំង៨ ផ្ទាល់តាមទីតាំងអណ្តូងនីមួយៗ ព្រមទាំងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយក្តីរីករាយ និងស្និទ្ធស្នាល៕








