ហូឡង់ ៖ ការជួបជុំគ្នាដ៏ស្ងប់ស្ងាត់របស់សហគមន៍អេរីទ្រា បានបញ្ចប់ទៅជាមួយអំពើហិង្សាកាលពីល្ងាចថ្ងៃសៅរ៍ ពេលដែលក្រុមប្រជែងប៉ះទង្គិចគ្នាតាមដងផ្លូវនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ។
រថយន្តជាច្រើនគ្រឿង និងរថយន្តនគរបាល បានរងការដុតបំផ្លាញនៅជិតមជ្ឈមណ្ឌលសាល Opera ស្ថិតនៅជុំវិញការិយាល័យ Fruitweg ជាកន្លែងដែលការជួបជុំគ្នា បានធ្វើឡើង ។
វីដេអូសាក្សីដែលបានចែករំលែកនៅលើអនឡាញ ឃើញអ្នកដំណើរឈរមើល ពេលដែលក្រុមមនុស្សដុតរថយន្ត និងចោលវត្ថុរឹងលើក្រុមនគរបាល ។
នៅក្នុងសេចក្តីថ្លែងការណ៍បញ្ចេញនៅលើអនឡាញដោយអភិបាលក្រុងឡាអេ និយាយថា បទបញ្ជាសង្រ្គោះបន្ទាន់ ត្រូវបានចេញ ហើយវត្តមានរបស់ក្រុមនគរបាល បានកើនឡើង បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមគាំទ្ររដ្ឋាភិបាល និងក្រុមប្រឆាំងរដ្ឋាភិបាលហូឡង់ ៕

