ឥណ្ឌា ៖ ក្រុមប្រជាកសិករឥណ្ឌា បន្តបោះជំរំនៅព្រំដែនរវាងរដ្ឋ Punjab និងរដ្ឋ Haryana ដែលជាផ្នែកមួយនៃការទាមទារឡើងថ្លៃផលិតផលកសិកម្មរបស់ពួកគេ ក្រោយយល់ព្រមផ្អាកបាតុកម្មគ្រោងទឹករបស់ពួកគេទៅកាន់រដ្ឋធានីញូវដែល្លី ស្របពេលដែលក្រុមសហជីប ចូលរួមជុំមួយទៀតនៃកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្រ្តីរដ្ឋាភិបាលឥណ្ឌានាចុងសប្តាហ៍នេះ ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ កងកម្លាំងសន្តិសុខប្រើប្រាស់ប៉ារ៉ាស់បេតុង និងដែក ក៏ដូចជាយានដ្រូន បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ឈប់ការមកដល់របស់ពួកគេ ។
កសិកររាប់ម៉ឺននាក់ បានចាប់ផ្ដើមដង្ហែក្បួនបាតុកម្មក្រោមស្លាក “តោះយើងទៅកាន់ទីក្រុងញូវ ដែល្លី” កាលពីដើមសប្តាហ៍នេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់ផលិតផលកសិកម្មរបស់ពួកគេ ប៉ុន្តែត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខ នៅចម្ងាយប្រហែល ២០០ គ.មពីរដ្ឋធានី បង្កឲ្យមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងនគរបាល ។
ក្រុមមេដឹកនាំសហជីពកសិករ និយាយថា រដ្ឋាភិបាលគួរតែផ្តល់សន្តិសុខការងារ និងជំនួយហិរញ្ញវត្ថុដល់បាតុករដែលរងរបួស សម្រាប់ការរស់រានមានជីវិតរបស់ពួកគេបន្តទៅមុខទៀត ។
បាតុកម្មនេះដែរ បានកើតមានឡើងរយៈពេល ២ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Modi លុបចោលច្បាប់កសិកម្មមួយចំនួន ហើយបានសន្យាថានឹងស្វែងរកវិធីសាស្រ្ត ដើម្បីធានាបានតម្លៃគាំទ្រសម្រាប់ផលិតផលរបស់កសិករ ៕

