ម៉ិចស៊ិច ៖ យោងតាមសេចក្តីរាយការណ៍ពីសេវាកម្មរញ្ជួយដីជាតិម៉ិកស៊ិក បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៥រ៉ិចទ័រ បានអង្រួនទីក្រុងទេសចរណ៍ Acapulco របស់ម៉ិកស៊ិក ស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកកាលពីរសៀលថ្ងៃសៅរ៍ ។
អភិបាលក្រុង Mexico City លោក Marti Batres និយាយនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា នៅក្នុងរដ្ឋធានី Mexico City ការប្រកាសអាសន្នពីរញ្ជួយដី បណ្តាលឲ្យប្រជាពលរដ្ឋជម្លៀសខ្លួន ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីការខូចខាតនោះទេ ។
ការរញ្ជួយដីនេះដែរ បានកើតមាន បន្ទាប់ពីមានការរញ្ជួយដីកម្រិតទាប ២លើក បានអង្រួនរដ្ឋធានី Mexico City កាលពីថ្ងៃពុធ ប៉ុន្តែការរញ្ជួយដីនោះ ពុំបង្កឲ្យមានការខូចខាតដូចគ្នា ៕
