ព្រះសីហនុ ៖តាមផែនការគ្រោងទុកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ២គ្រឿង (មានឧទ្ធម្ភាចក្រ) នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ (ថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៤) អំឡុងពេលនៃការហ្វឹកហ្វឺននាវិកសកម្មភាពតាមសមុទ្រ ដែលមានប្រធានប្រតិភូ លោកវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន។
លក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុន ១-ឈ្មោះ DDG-172 TV-3521 SHIMAKAZE មានទម្ងន់ផ្ទុក ៤.៦៥០តោន បណ្ដោយ ១៥០ម៉ែត្រ ទទឹង ១៦,៤ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ មាននាវិកសរុប ចំនួន ២៦០នាក់ ដែលដឹកនាំដោយមេបញ្ជាការ លោកវរនាវីទោ កានីម៉ារូ រីយូហៃ ។ ២-ឈ្មោះ DD-114 SUZUNAMI មានទម្ងន់ ៤.៦៥០តោន បណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧.៤ ម៉ែត្រ ម្រៅទឹក ៥,៣ម៉ែត្រ មាននាវិកសរុប ចំនួន ១៧៥នាក់ ដែលដឹកនាំដោយមេបញ្ជាការ លោកវរនាវីទោ គីណូហ្សីតា យូតាកា៕ ដោយ ៖ ដារា


