ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS នៅម៉ោងប្រមាណ ១២ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ៣១៣ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ទាំង ៣១៣ នាក់នោះ រួមមាន ស្រី ១៥៤ នាក់ និងមាន ២៥ សញ្ជាតិ ដែលពួកគេបានមកទស្សនាក្រុងព្រះសីហនុ ប្រទេសកម្ពុជា។
នាវានេះមាននាវិកសរុបចំនួន ៤៤៣ ទៀត ក្នុងនោះមានស្រី ៩៦ នាក់ ដោយមានដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា និងចេញពីកម្ពុជាទៅប្រទេសវៀតណាមបន្តទៀតនៅវេលាម៉ោង៨យប់ថ្ងៃដដែល៕ ដោយ ៖ ដារា
