លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធសិក្សាដល់សមាជិកា និងសិស្សនិសិត្ស ៦៥០នាក់ ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

2024/02/18 10:18:24 pm        239

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “បងស្រី និងប្អូនស្រី” ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋម ដល់ថ្នាក់បណ្ឌិត ជូនដល់សមាជិកា ប្អូនៗយុវតី និងសិស្សនិស្សិតប្រមាណ៦៥០នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល។ ដោយអញ្ជើញចូលរួមពីសំណាក់លោកជំទាវជាភ្ញៀវកិត្តិយស ស្នងការ សមាជិកា សមាជិកគាំទ្រ យុវតី ក្រុមវឌ្ឍននារី ប្អូនៗសិស្សនិស្សិតមកពីតាមសាលានានា និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបងប្រមាណ៦៥០នាក់។ 

ក្នុងឱកាសឆ្លើយតបសំនួរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារជូនដល់សមាជិកា និងអ្នកចូលរួម ពិសេសប្អូនៗសិស្សនិស្សិតមកពីតាមបណ្តាសាលានានា ចូលរួមទទួលយកបទពិសោធដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីធ្វើជាត្រីវិស័យចង្អុលទិស ក្នុងការរៀបចំគោលដៅរបស់ខ្លួននាពេលអនាគត។ បន្ថែមលើនេះ ការចូលរួមក្នុងកម្មវិធី ក៏ជាផ្នែកមួយនៃការបង្កើនបណ្ដាញទំនាក់ទំនងល្អ (Good Network) ដល់ខ្លួនឯង ជាមួយមិត្តភក្តិដទៃទៀត និងជាឱកាសឱ្យខ្លួនយើងបញ្ចេញភាពក្លាហាន តាមរយ:ការសួរសំណួរ ហើយប្អូនៗទទួលបានត្រឡប់ទៅវិញនូវសារសំខាន់ៗមួយចំនួន ដែលលោកជំទាវបណ្ឌិតយកបទពិសោធជីវិតមកចែករំលែកផ្ទាល់។ 

បទពិសោធ និងចំណេះដឹងខាងលើ បានបង្ហាញពីថាមពល និងការចាប់ផ្តើមដ៏ល្អ សម្រាប់ប្អូនៗយុវតី និងសមាជិកាទាំងអស់ ដោយត្រូវបណ្តុះគំនិតវិជ្ជមាន មានពុទ្ធិ និងភាពម្ចាស់ការលើខ្លួនឯង ដើម្បីយកទៅអនុវត្តលើជីវភាពប្រចាំថ្ងៃ ដែលមានទាំងការសិក្សា និងការអនុវត្តការងារជាដើម។

សូមបញ្ជាក់ថាអង្គពិធីទាំងមូលបានសម្តែងក្ដីរីករាយ ចំពោះសារសំខាន់ៗរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចែករំលែកបទពិសោធជីវិត និងការងារ ជូនដល់ប្អូនៗសិស្សនិស្សិត យុវតី និងក្រុមវឌ្ឍននារីនាពេលនេះ ដើម្បីបានជាគន្លឹះ អាចឱ្យពួកប្អូនៗយកទៅអនុវត្ត កសាងអនាគត និងទិសដៅជីវិតឱ្យប្រសើរឡើង។ ជាងនេះផងដែរ គឺនឹងកាន់តែជំរុញទឹកចិត្ត ការចូលរួមស្ម័គ្រចិត្តចែករំលែក របស់សមាជិកគាំទ្រកាន់តែខ្លាំងបន្ថែមទៀត លើសកម្មភាពការងារសង្គម ព្រោះទឡ្ហីករណ៍ខាងលើ បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពពិតជាក់ស្តែង និងទទួលបានផលប្រយោជន៍ ពីកម្មវិធីរបស់សមាគម ហើយអភិវឌ្ឍពួកគាត់យ៉ាងពិតប្រាកដ៕ អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm