បណ្ឌិតគិន ភា៖ យុទ្ធនាការអប់រំផ្សព្វផ្សាយ ពិតជាចាំបាច់ដើម្បីបង្ការទប់ស្កាត់អគ្គិភ័យតាមរោងចក្រ និងឧស្សាហកម្មទេសចរណ៍

2024/02/18 10:57:49 pm        123

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបានដោយជោគជ័យ។

សម្រាប់អនុសាសន៍ណែនាំចំណុចទី១០ របស់សម្តេចធិបតី ឱ្យក្រសួងការងារ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស សម្តៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និងគ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា លោកពិតជាកោតសរសើរនិងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចធិបតី ព្រោះបញ្ហាគ្រោះអគ្គិភ័យនេះអាចកើតឡើងជាយថាហេតុ ដែលទាមទារឱ្យមានវិធានការ ការអប់រំ និងបង្ការឱ្យបានច្បាស់លាស់។

លោកបណ្ឌិតគិន ភា មានប្រសាសន៍បន្តថា ដើម្បីអនុវត្តឱ្យបានជោគជ័យទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ក្រសួងការងារ ចាំបាច់ត្រូវមានការរៀបចំវិធានការច្បាស់លាស់ទាក់ទងនឹងការផ្សព្វផ្សាយអប់រំ ដើម្បីឱ្យមានការយល់ដឹងពីមូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យ។ ជាមួយគ្នានេះក៏ត្រូវមានការអប់រំផ្សព្វផ្សាយ ដល់កម្មកនិយោជិតបានយល់ដឹងពីការសង្គ្រោះបឋមនានា នៅពេលមានអគ្គិភ័យកើតឡើងជាដើម។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្រសួងការងារក៏ត្រូវមានកិច្ចសហការជាមួយម្ចាស់រោងចក្រសហគ្រាសនៅក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យមានការរៀបចំច្រកចេញសុវត្ថិភាព បំពង់ពន្លត់អគ្គិភ័យ រួមនឹងការហាត់សម ពីការជម្លៀសខ្លួនចេញពីអគ្គិភ័យជាដើម។

ទន្ទឹមនឹងនេះក្រសួងការងារក៏ត្រូវមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដូចជាក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាននានា ដើម្បីជំរុញការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាសនានា៕​ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm