មន្ត្រីជាន់ខ្ពស់គណបក្ស ៖ ដើម្បីប្រៀបឈ្នះ សមាជិកម្នាក់ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនឲ្យ១សន្លឹក

2024/02/18 11:43:06 pm        134

កណ្តាល ៖ ឯកឧត្តម ហេង រតនា បានជម្រុញដល់សមា ជិក បក្ស ថា ត្រូវពង្រឹង ស្មារតី និងឆន្ទៈ ហើយ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍ គណបក្ស “សមាជិកគណបក្សម្នាក់ បោះ ឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក!”ដើម្បីដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខនេះ។

ការជម្រុញនេះ ខណះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលេីកដែក ខេត្ត កណ្តាល ឯកឧត្តម ហេង រតនា អនុប្រធានទី១គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកបានជួបប្រជុំជាមួយសមាជិក -សមាជិការគណបក្សស្រុកនិងអង្គបោះឆ្នោត ដែលត្រៀមចេញទៅបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល នៅវេលាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខឆាប់ៗនេះ។ 

 ឯកឧត្តម ហេង រតនា បានថ្លែងទៅកាន់សមាជិសមាជិការនៃអង្គបោះឆ្នោតទាំងអស់នៅក្នុងឱកាសនេះថា ការ

បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ កាន់តែខិតជិតមក ដល់ហើយ សូមអង្គបោះ ឆ្នោតទាំងអស់ត្រូវត្រៀមខ្លួននិងរាល់ឯកសារសំគាល់ខ្លួន ហើយអញ្ជើញចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ពីព្រោះការ បោះឆ្នោតលើកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជាបេក្ខភាពប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ។

 ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ ថា សមាជិក បក្ស ត្រូវពង្រឹង ស្មារតី និងឆន្ទៈ ហើយ បោះឆ្នោតជូន គណបក្សប្រជា ជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍ គណ បក្ស “សមាជិកគណបក្សម្នាក់ បោះឆ្នោតជូនគណ បក្សប្រជាជនមួយសន្លឹក!” ។ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញទៅសមាជិកគណបក្សប្រជាជន ទាំងអស់ ត្រូវបន្តធ្វើអំពើល្អ លើពលរដ្ឋផ្សេងៗ ដោយ មិន មានការ រើសអើង និន្នាការ នយោបាយឡើយ.ដើម្បីទទួលបាននូវចំនួនសមាជិកបក្សថ្មីៗបន្ថែមទៀតមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនឡើង។ ជាពិសេសត្រូវបន្ត ពង្រឹង សាមគ្គី បក្ស ដោយប្ដូរផ្ដាច់ បោះឆ្នោតឲ្យបានទទួលជ័យជំនះបន្តទៀត ដើម្បី CPP មានឱកាសបន្តបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង។

 សូមជម្រាបថា យោងតាមរបាយការណ៍បានបញ្ជាក់ថា ស្រុកលើកដែកមានចំនួនសមាជិកក្រុមប្រឹក្សាឃុំ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួន ៣៧ នាក់ ស្រី ០៨នាក់ នៃចំនួនសរុបរួម ៤៧ នាក់ ។ដោយឡែកប្រជាពលរដ្ឋទូទាំងស្រុកលើកដែក មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣ សរុប ៣៨ .២១២នាក់ ស្រី ២០ .៣៨៣ នាក់ ក្នុងនោះមានសមាជិកគណបក្សចំនួន២៧,៤៩៥នាក់ ស្រី១៥ .២០០ នាក់ ស្មើ ៧១.៩៥% (សមាជិកដែលមានទិន្នន័យក្នុងប្រព័ន្ធ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤)។

  ក្នុងគោលបំណងដើម្បីយកប្រៀបឈ្នះ រាល់ពេលការ បោះឆ្នោតនោះ គណៈកម្មាធិការគណបក្សស្រុកលើកដែកបានសហការយ៉ាងជិតស្និត ជាមួយក្រុមការងារគណបក្សខេត្តកណ្តាល ត្រៀមលក្ខណៈ រៀបចំយ៉ាងហ្មត់ចត់នូវកិច្ចការនានា សម្រាប់ឈានទៅកាន់ការបោះឆ្នោតព្រឹទ្ធ សភា នីតិកាលទី៥ ឆ្នាំ២០២៤ ធានាសម្រេចបានជោគ ជ័យ(សមាជិក ១នាក់សំឡេងគាំទ្រ១សន្លឹក) ។ដោយ

តាមដានត្រួតពិនិត្យ និងដោះស្រាយរាល់សំណូមពរចាំបាច់នានារបស់អង្គបោះឆ្នោត។ព្រមទាំងបន្តណែនាំដល់អង្គបោះឆ្នោត អំពីការគូសសន្លឹកឆ្នោត របៀបគូសសន្លឹកឆ្នោតលំដាប់លេខរៀងលើសន្លឹកឆ្នោតនិងទីតាំងការិយាល័យបោះឆ្នោត។ (គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១, ការិយាល័យបោះឆ្នោតលេខ ៣០០១, នៅមណ្ឌលគរុកោសល្យភូមិភាគ)។ បន្ថែមពីនេះគណបក្សស្រុក បានរៀបចំប្រមូលផ្តុំអង្គបោះឆ្នោតដោយ មានរៀបចំមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ អាហារនិងសុវត្តិភាពឲ្យល្អបំផុត។ ទប់ស្តាប់នូវរាល់ឧបាយកលញុះញ៉ង់បំបែក បំបាក់ការឃោសនាអគតិផ្សេងៗរបស់ក្រុមជ្រុលនិយម បន្តក្ដាប់ឲ្យបានសតិអារម្មណ៍កម្លាំងជំរុញ តាមដាននិងប្តឹងតវ៉ាលើការរំលោភបំពានផ្សេងៗ។ ថែរក្សាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អបំផុត និង ផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនិងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm