ស្នងការខេត្តកំពត ដាក់ស្លាកសញ្ញាកំណត់ល្បឿនធំៗ ៣គោលដៅ លើផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)

2024/02/19 09:03:58 am        414

កំពត៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំដំឡើងស្លាកសញ្ញាកំណត់ល្បឿននៅ​តាមគោលដៅចំនួន៣ តាម​បណ្ដោយ​ផ្លូវ​ជា​តិលេខ៣។

យោងតាមហ្វេសប៊ុកបរស់ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ទីតាំងចំនួន៣ លើ​ផ្លូវ​ជាតិ​លេខ​៣ ពីភ្នំពេញទៅខេត្តកំពត បានរៀបចំ​ដំឡើងស្លាកសញ្ញាបាញ់ល្បឿន​រួចរាល់​ហើយ​ គឺ៖

គោលដៅទី១. ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99 ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។

គោលដៅទី២. ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117 ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

គោលដៅទី៣. ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133 ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធបានបញ្ជាក់ដែរថា នៅពេលចុះអនុវត្ត គឺ​មិន​អនុវត្ត​ទាំងបី​គោលដៅ​ព្រម​គ្នានោះទេ គឺនគរបាលនឹងបែងចែកវេនគ្នា ដើម្បីចុះអនុវត្ត ហើយ បើពលរដ្ឋ​ឃើញ​មាន​មន្រ្ដី​នគរបាលរូបណាបាញ់ល្បឿនខុសគោលដៅដែលបានកំណត់នេះ សូមថតឱ្យបាន ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំងនគរបាលជាតិ។

 សូមជម្រាបថា ក្រោយមានសារសំណូមពរ ក៏​ដូច​ជាការផ្តល់មតិជា​ច្រើន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ពាក់ព័ន្ធស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ ស្នងការនគរបាលខេត្តកំពត បាន​ធ្វើ​ស្លាក​សញ្ញាកំ​ណត់ល្បឿនដែលមានទំហំ ១,៥០ ម៉ែត្រ គុណ ១,៥០ ម៉ែត្រចំនួន ៣ ផ្ទាំង ដើម្បី​ដំឡើង​តាមគោលដៅចាប់ពីព្រំប្រទល់នរាយណ៍​ស្រុកឈូក រហូត​ដល់​ក្លោង​ទ្វារ​ចូល​ក្រុង​កំពត​ដែល​មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមើលឃើញ។

ស្នងការខេត្តបញ្ជាក់ថា ចំពោះការចុះបាញ់ល្បឿន ក៏ស្នង​ការនគរបាល​ខេត្ត​នៅប​ន្ត​ប្រាប់​ពលរដ្ឋ​មុន​មួយ​ថ្ងៃដ​ដែល ដូច្នេះស្នងការនគរបាលខេត្តសង្ឃឹមថា ពលរដ្ឋនឹង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា​៕



អត្ថបទដែលទាក់ទង

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
2026/07/09 09:56:09 pm        1
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
2026/07/09 07:36:48 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/09 06:29:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

2026/07/09 09:56:09 pm
​ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
2026/07/09 09:10:31 pm
​កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
2026/07/09 08:40:34 pm
​លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
2026/07/09 08:24:34 pm
​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
2026/07/09 08:20:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am