មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃ

2024/02/19 04:35:44 pm        256

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានកើតឡើង នៅ​ពេល​រក​ឃើញ​ករណី​បំពុល​សត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្ត​ស្រុក​បុរី​ជលសារ និ​ងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ករណីនេះ បាន​បណ្តាល​ឲ្យ​មាន​សត្វស្លាបជាច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យងចំនួន ១ក្បាល កុកគ្រោងតូចចំនួន១ក្បាល និងរអាតទន្សាយចំនួន១ក្បាល​(មិនទាន់​ងាប់ ​និង​ត្រូវបានជួយសង្រ្គោះ)។

អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថាន​សូម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ករណី​បទល្មើធនធានធម្មជាតិខាងលើ ជាមួយគ្នានេះក្រសួងបរិស្ថាន មានការព្រួយ​បារម្ភ​ពី​ការ​គំរាម​កំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និង​ត្រពាំង​នានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុល វាក៏ធ្វើឱ្យប៉ះ​ពាល់​ដល់​សុខ​ភាពរបស់មនុស្សផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានស្នើឱ្យអាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​ល្មើស ព្រមទាំងស្នើឱ្យមានបញ្ឍប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់ ដូចការបំពុល ការ​បរ​បាញ់ ជួញដូរ និងបរិសភោគសត្វព្រៃ ដែលបង្ក​នៅ​ផល​វិបាក​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់​ដល់​ជីវៈ​ចម្រុះ និង​សុខភាព​មនុស្សសត្វ ពោលគឺមិនត្រឹមតែប៉ះពាល់ដល់ការស្លាប់ សត្វគ្រប់ប្រភេទ រាប់​ទាំង​សត្វ​ព្រៃ​ជិត​ផុតពូជ មច្ឆា សត្វស្រុកផ្សេងទៀត ដែលផឹកទឹកនៃប្រភពបំពុល និងប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដែល​មានការបំពុល ហ្នឹង កឺបានប៉ះពាល់ប្រភេទសត្វព្រៃរងគ្រោះ និងជិតផុតពូជ​នៅ​លើ​ពិភព​លោក ព្រមទាំងការបិភោគសាចសត្វ បង្កឱ្យមានជំងឺ និងអាចជា​សត្វ​ដែល​រង​ការ​បំពុល​ពី​ក្រុម​ជន​ល្មើសផងដែរ។

ចំពោះករណីបំពុលសត្វខាងលើ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថាមន្រ្តីជំនាញ បាន​ធ្វើ​កំណត់​ហេតុ និងបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុក និងខេត្ត ដើម្បីសហការស្វែងរកចាប់ខ្លួន និង​ទប់​ស្កាត់​បទ​ល្មើស​រួច​ហើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជា​ពលរដ្ឋ បង្កើនការចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារនិងអភិរក្សធនធានជាតិ ដូចតទៅ​៖

១) ទប់ស្កាត់ និងបង្រ្កាបការបំពុលសត្វព្រៃ ក្នុងគោលបំណងចាប់យកសត្វព្រៃ ទៅធ្វើជាអាហារ ឬយកទៅលក់នៅទីផ្សារ

២) បញ្ឈប់ការបរបាញ់និងការដាក់អន្ទាក់ ចាប់សត្វព្រៃគ្រប់ប្រភេទ សំដៅអភិរក្ស​សត្វ​ព្រៃ​កម្ពុជា​ឱ្យ​នៅគ​ង់វង្ស និងសម្បូរឡើងវិញ។

៣) បញ្ឈប់ការដាក់លក់សត្វព្រៃ នៅតាមទីសាធារណៈ និងនៅតាមភោជនីយដ្ឋាន ដែលសត្វ​ព្រៃ​ទាំង​នោះ ក៏អាចជាសត្វរងការបំពុលផងដែរ ដែលមានហានិភ័យខ្ពស់សម្រាប់សុខភាព អ្នក​បរិភោគ និងអាចបណ្តាលឱ្យស្លាប់បាន។

៤) បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រោះ​សត្វ​ព្រៃ​អាច​ដែលរងការបំពុល អាចបង្ករផលវិបាកដល់សុខភាព និងរហូតដល់បាត់បង់ជីវិត ចំពោះ​អ្នក​បរិភោគ។

៥) សហការចូលរួមអប់រំ ផ្សព្វផ្សាយ ដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ កុំឱ្យដាក់ថ្នាំបំពុលសត្វព្រៃ បរបាញ់ និងបរិភោគសត្វព្រៃ ដើម្បីចូល​រួម​ថែ​រក្សា​ធន​ធាន​ធម្មជាតិ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមាននិរន្តរភាព និងឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន តាម​រយៈទេសចរណ៍ធម្មជាតិជាដ់ម

៦) ចូលរួមទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក្នុងតំបន់ការពារធម្មជាតិ សហគមន៍ មូលដ្ឋាន តាមរយៈ​យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលបច្ចុប្បន្នមានមនុស្សប្រមាណ៥លាននាក់ បាន​ចូលរួម ថ្វើឱ្យបរិស្ថានជុំវិញស្អាត និងធ្វើឱ្យកម្ពុជាស្អាត និងគ្មានការបំពុលប្លាស្ទិក។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បី​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព រួមមាន៖

១) ការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

២) សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន

និង៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        68
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm