អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) បានប្រកាសជាផ្លូវការនូវការប្រឆាំងរបស់ខ្លួនចំពោះអ្វីដែលខ្លួនហៅថា «ការទទួលស្គាល់ជាឯកតោភាគី» នៃរដ្ឋប៉ាឡេស្ទីន ហើយបាននិយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែឈានដល់តាមរយៈការចរចាដោយផ្ទាល់។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននាំយក «សេចក្តីសម្រេចនៃសេចក្តីប្រកាស» នោះទៅបោះឆ្នោតនៅក្នុងគណៈរដ្ឋមន្ត្រី ដែលបានអនុម័តជាឯកច្ឆ័ន្ទលើវិធានការនេះ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថា វិធានការនេះកើតឡើងបន្ទាប់ពី «ការពិភាក្សានាពេលថ្មីៗនេះនៅក្នុងសហគមន៍អន្តរជាតិអំពីការប៉ុនប៉ងដាក់ជាឯកតោភាគីឲ្យអ៊ីស្រាអែល ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។

សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់តាំងពីការវាយលុករបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា តាមរយៈសហគមន៍អ៊ីស្រាអែល គឺជាជម្លោះចុងក្រោយបំផុតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានបន្តអស់រយៈពេលប្រាំពីរទសវត្សរ៍ និងបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន។
កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ រដ្ឋប៉ាឡេស្ទីននៅតំបន់វេសបែង (West Bank) និងតំបន់ហ្កាហ្សា រួមជាមួយអ៊ីស្រាអែល ត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៤ មក៕