អង់គ្លេស៖ លោក Boris Johnson ត្រូវបានគេរំពឹងថានឹងបញ្ជាក់ថា លោកជឿជាក់ថា ការរឹតបន្តឹងវិធានការទប់ស្កាត់វីរុស Covid-19 ដែលនៅសេសសល់ភាគច្រើននៅក្នុងប្រទេសអង់គ្លេស អាចត្រូវបានដកចេញចាប់ពីថ្ងៃទី១៩ ខែកក្កដា។

ការពាក់ម៉ាស់ដោយស្ម័គ្រចិត្ត និងការបញ្ចប់គម្លាតសង្គមចម្ងាយមួយម៉ែត្រ និងការបញ្ចូល QR កូដនៅភោជនីយដ្ឋាននានា នឹងស្ថិតក្នុងចំណោមសេចក្តីប្រកាសសន្និសីទសារព័ត៌មានរបស់លោក។ លោកនាយករដ្ឋមន្ត្រីនិយាយថា ត្រូវតែរៀនរស់ជាមួយជំងឺ COVID-19 និងការវិនិច្ឆ័យ។ ការឆ្លងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេលវិធានការនានាត្រូវបានបន្ធូរបន្ថយ ប៉ុន្តែក្រុមរដ្ឋមន្ត្រីជឿថា ការស្លាប់នឹងត្រូវបានធ្លាក់ចុះដោយការចាក់វ៉ាក់សាំង។ មានករណីឆ្លងចំនួន ២៧.៣៣៤នាក់ផ្សេងទៀតត្រូវបានរាយការណ៍ នៅទូទាំងចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ រួមជាមួយការស្លាប់ ៩នាក់ផ្សេងទៀតក្នុងរយៈពេល ២៨ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន។
ដំណាក់កាលទី៤ និងដំណាក់កាលចុងក្រោយនៃផែនទីបង្ហាញផ្លូវ របស់រដ្ឋាភិបាលក្នុងការចាកចេញពីវិធានការបិទខ្ទប់នៅប្រទេសអង់គ្លេស ត្រូវបានពន្យាពេលកាលពីខែមុន នឹងអនុវត្តន៍នៅមុនថ្ងៃទី១៩ ខែកក្កដា។ ក្នុងចំណោមវិធានការនានាបច្ចុប្បន្នគឺ “វិធានទី៦” សម្រាប់ការប្រមូលផ្ដុំសេវាកម្មតាមតុនៅក្នុងហាងស្រា និងភោជនីយដ្ឋាន ការកំណត់ចំនួននៅក្នុងរោងមហោស្រព និងរោងកុន ការបិទក្លឹបរាត្រី និងការណែនាំធ្វើការពីផ្ទះ៕
អត្ថបទ៖ សុខមាន