រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Galant) និយាយថា អង្គការជ្រុលនិយមប៉ាឡេស្ទីនhហាម៉ាស នៅតំបនហ្កាហ្សា បានបាត់បង់ស្មារតីប្រយុទ្ធរបស់ខ្លួន បន្ទាប់ពីសង្គ្រាមរយៈពេលជាង៤ខែ។

លោក ហ្គាឡែនធ៍ បានប្រាប់មេបញ្ជាការកងទ័ពកាលពីថ្ងៃអាទិត្យថា៖«អ្នកប្រយុទ្ធពីររយនាក់ បានចុះចាញ់ [នៅក្នុងទីក្រុងខាន់ យូនីស (Khan Younis)] នៅក្នុងមន្ទីរពេទ្យ ណាសឺ(Nasser) និងរាប់សិបនាក់ទៀតនៅក្នុងមន្ទីរពេទ្យអាម៉ាល( Amal)។ នេះបង្ហាញថា ពួកគេ [ក្រុមហាម៉ាស] បានបាត់បង់ស្មារតីប្រយុទ្ធរបស់ពួកគេ។ព័ត៌មានមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យដំបូងឡើយ។

រដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយថា ថ្នាក់ដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្រោមការដឹកនាំរបស់លោកយ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) ដែលលាក់ខ្លួនពីកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបាត់បង់ទំនាក់ទំនងជាមួយពិភពខាងក្រៅ។

លោក ហ្គាឡែនធ៍ បាននិយាយថា៖«សាខាហាម៉ាសនៅហ្កាហ្សា មិនបានឆ្លើយតបទេ» ។«គ្មានអ្នកណានិយាយអំពីអ្វីដែលបានកើតជាក់ស្តែងនោះទេ»។
ឥឡូវនេះ ក្រុមហាម៉ាសទើបតែបានរៀបចំកងកម្លាំងប្រដាប់អាវុធនៅកណ្តាលតំបន់ហ្សាស្ទ្រីប និងនៅទី ក្រុងរ៉ាហ្វា ដែលជាទីក្រុងព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីប។ លោក បាននិយាយថា ប្រសិនបើកងទ័ពសម្រេចចិត្តធ្វើសកម្មភាពនៅទីនោះ «នឹងគ្មាននរណាជួយពួកគេទេ គឺគ្មានជនជាតិអ៊ីរ៉ង់ និងគ្មានការគាំទ្រពីអន្តរជាតិទេ»។