កាលពីថ្ងៃអាទិត្យ រុស្ស៊ី បាននិយាយថា ខ្លួនបានគ្រប់គ្រងទាំងស្រុងទីក្រុង Avdiivka របស់អ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែន បានដកថយ ទោះបីជាទីក្រុងមូស្គូបាននិយាយថា ទាហានអ៊ុយក្រែនមួយចំនួននៅតែលាក់ខ្លួននៅក្នុងរោងចក្រផលិតកូកាកូឡាដ៏ធំនាសម័យសូវៀត បន្ទាប់ពីការប្រយុទ្ធខ្លាំងបំផុតមួយក្នុងសង្រ្គាម។

ការដួលរលំនៃទីក្រុង Avdiivka គឺជាការទទួលបានធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីការដណ្តើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ ២០២៣ ហើយកើតមានឡើងរយៈពេលជិតពីរឆ្នាំរហូតមកដល់ថ្ងៃនេះ ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយពេញលេញដោយបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែន។ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ប្រមុខរដ្ឋ បានសាទរ ទាហានរុស្ស៊ីលើភាពជោគជ័យនេះ ថា ជា«ជ័យជំន្នះដ៏សំខាន់។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ បាននិយាយថាលោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អំពីទីក្រុងភាគខាងកើត Avdiivka និងការគាំទ្រចាំបាច់សម្រាប់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់សេតវិមាន បាននិយាយថា លោក Biden បានទូរស័ព្ទទៅ លោក Zelenskiy កាលពីថ្ងៃសៅរ៍ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រអ៊ុយក្រែន ហើយលោកបានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់សភា ដើម្បីអនុម័តកញ្ចប់ជំនួយយោធាបន្ទាន់។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថានៅពេលយប់របស់លោកកាលពីថ្ងៃអាទិត្យ ដោយសង្ខេបពីព្រឹត្តិការណ៍ប្រចាំសប្តាហ៍ថា សប្តាហ៍នេះ ចិត្តដែលខ្វល់ខ្វាយ មិនត្រឹមតែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ មានការព្រួយបារម្ភចំពោះវីរបុរសរបស់យើងសម្រាប់ទីក្រុង Avdiivka។ អ៊ុយក្រែន បាននិយាយថា ខ្លួនបានដកទាហានរបស់ខ្លួនចេញពីទីក្រុង Avdiivka ដើម្បីជួយសង្រ្គោះកងទ័ពពីការហ៊ុមព័ទ្ធ ពេញលេញ បន្ទាប់ពីមានការប្រយុទ្ធគ្នាខ្លាំងជាច្រើនខែមកនេះ។