លោកកាម៉ាល់ ការ៉ាចា (Kamal Karaja) ធ្លាប់រកចំណូលបាន ៣.៥០០ ដុល្លារ (២,៧៨០ ផោន ឬ ៣,២៥០ ផោន) ក្នុងមួយខែធ្វើការនៅការដ្ឋានសំណង់ ក្នុងប្រទេសអ៊ីស្រាអែល ដែលជាការរស់នៅដ៏ល្អសម្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

ប៉ុន្តែបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា និងការសងសឹកដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការឈ្លានពានដីនៅតំបន់ហ្កាហ្សាស្ទ្រីប លិខិរអនុញ្ញាតរបស់លោក ត្រូវបានលុបចោល។ អ៊ីស្រាអែល បានលើកឡើងពី «ការព្រួយបារម្ភផ្នែកសន្តិសុខ»។

បុរសវ័យ៣២ឆ្នាំរូបនេះមកពីទីក្រុងឌា ប៊ីហ្ស៊ី (Deir Bzi) នៅខាងក្រៅទីក្រុងរ៉ាម៉ាឡា ( Ramallah) និយាយថា៖«ខ្ញុំបានរង់ចាំឲ្យសង្រ្គាមត្រូវបញ្ចប់ ប៉ុន្តែវានៅតែបន្ត»។
«ខ្ញុំត្រូវលក់រថយន្ត ក្រោយពីសង្គ្រាមបានរយៈពេលមួយខែ ដោយសារបញ្ហាលុយលាក់»។
អាជ្ញាធរប៉ាឡេស្ទីន (PA) និយាយថា កម្មករ ២០០.០០០នាក់ ត្រូវបានរងផលប៉ះពាល់ ដែលភាគច្រើននៅតំបន់វេសបែង។