គិតត្រឹមឆ្នាំ២០២៣ មនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ ចុះកំណត់តំបន់ស្ថានីយបុរាណ បានចំនួនជាង ៥០០ទីតាំង

2024/02/19 08:00:48 pm        212

លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា គិតត្រឹមឆ្នាំ២០២៣មកនេះ មន្ត្រី​ជំនាញ​បាន​ចុះ​កំណត់​តំបន់​ស្ថានីបុរាណ(ដីរដ្ឋ) នៅតាមបណ្តាស្រុកនានា ដើម្បីថែរក្សា​ការពារ​សម្បតិ្ត​បេតិក​ភណ្ឌ​ជាតិ​បានចំនួន៥០៩ទីតាំង។

លោក ស៊ុន មានជ័យ បានបន្តថា មនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ ការចុះប​ញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺសំដៅទៅលើទីទួលបុរាណ(ស្ថានីយបុរាណ) ក្នុងនោះមានដូចជា ទួលអង្គ ទួល​ប្រាសាទ ទួលគ្រឹះប្រាសាទ បឹងបុរាណ ស្រះទឹកបុរាណ ជាដើម ទៅតាមកាល​កំណត់​នៅ​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលមនី្ទរវប្បធម៌ បានអនុវត្តកន្លងមក។ លទ្ធផលដែលយើងសម្រេចបាន ក្នុងការចុះកំណត់តំបន់ស្ថានីបុរាណ(ដីរដ្ឋ) នៅតាម​បណ្តា​ស្រុក​នានា សរុប ៥០៩ ទីតាំង រួមមាន៖ ស្រុកសំរោងទង ២០០ទីតាំង, ស្រុកគងពិសី ៨៣ទីតាំង, ស្រុក​បសេដ្ឋ ៨៤ទីតាំង, ក្រុងច្បាមន ២១ទីតាំង, ស្រុកសាមគ្គីមុនីជ័យ ៤១ទីតាំង, ក្រុង​ឧដុង្គម៉ែជ័យ ២៨ទីតាំង, ស្រុកភ្នំស្រួច ២៤ទីតាំង, ស្រុកថ្ពង ២២ទីតាំង, ស្រុកឱរ៉ាល់ ៦ទីតាំង និង​បា​ន​កំណត់និយាមការសរុប ៣១៤ទីតាំង និងបានចុះធ្វើបណ្ណកម្មសិទ្ធសរុបចំនួន ៥៥ទីតាំង ក្នុង​នោះរួមមាន៖ បង្កាន់ដៃសម្រាប់ទទួលប្លង់រឹង ៤៧ និងប្លង់រឹងចំនួន ៨ និងបាន​បោះបង្គោល​ព្រំ​ការពារ​ចំនួន ៦៦ ទីតាំង។

លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ «ចង់ជម្រាបជូនថា នៅ​ឆ្នាំ២០១៨ នៅពេលដែលលោកទទួលបន្ទុកជាប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ គឺ​ស្ថានីយបុរាណ មានទិន្នន័យចំនួន៤២៣។ ដូច្នេះចាប់ពីឆ្នាំ២០១៨ រហូតមក​ដល់​ឆ្នាំ​២០២៤​នេះ ក្រុមការងាររបស់មនី្ទរ បានរកឃើញទីតាំងថ្មី រហូតដល់ទៅ៥០៩ទីតាំង នេះ​បើ​យើង​គិត​ពី​បច្ចុប្ប​ន្នភាពក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការកើនឡើង។ ការកើនឡើង និងរកឃើញ​ស្ថានីយ​បុរាណ​នេះ ​គឺដោយសារតែយុទ្ធការ នៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ទើបយើងរកឃើញថ្មី។ ពី​មុន​មក​យើង​ចុះ​ធ្វើការងារនេះជារៀងរាល់ឆ្នាំ ដើម្បីទៅពិនិត្យទីទួល ទីតាំងដែលមានស្រាប់ និងចុះ​ធ្វើ​និយាម​ការ ដើម្បីការពារទីតាំងទាំងនោះ រួមមានទាំងការបោះបង្គោលផងដែរ។

ជាចុងក្រោយលោក ស៊ុន មានជ័យ បានបញ្ជាក់ថា តួនាទី និងភារកិច្ចរបស់មនី្ទរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តកំពង់ស្ពឺ ឈរលើកិច្ចការចំនួន២ចម្បង គឺទី១៖ កិច្ចការបេតិកភណ្ឌរូបី និងទី២៖​កិច្ច​ការ​វប្បធម៌​អរូបី។ ដូច្នេះទាំងរូបី និងអរូបី មន្រី្តជំនាញ​របស់​យើង​បាន​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ទៅ​តាម​ផែនការ នូវអ្វីដែលយើងទទួលការងារបន្ថែមពីការណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រប់សកម្មភាព​ទាំង​អស់​យើង​តែងតែ​សហការ​ជានិច្ច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​(ប្រជាពលរដ្ឋ-មេភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុង)ជាប់ជាប្រចាំ៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm