សាកលវិទ្យាល័យមួយ ប្ដេជ្ញាកសាងធនធានមនុស្សឲ្យក្លាយជាចលករឆ្នើម ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/02/19 09:11:59 pm        194

វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា បច្ចុប្បន្ននេះបានប្រែក្លាយទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាផ្លូវការដែលទទួលស្គាល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះបាន ប្ដេជ្ញាកសាង​ធនធាន​មនុស្ស​របស់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ចលករ​ឆ្នើម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

នៅក្នុងបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិកា មានប្រសាសន៍ថា ក្នុងទិសដៅ​ការងារ​ទៅ​ថ្ងៃ​អនាគត និងដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុង​ការ​ធ្វើ​ឲ្យ​សាកល​វិទ្យាល័យនេះ ក្លាយជាសាកលវិទ្យាល័យ​មាន​ការ​ទុក​ចិត្ត​របស់​សម្តេច​ទាំងទ្វេរ​ដែល​បាន​ចុះហត្ថ​លេខ​ និង​គាំទ្រពេញទំហឹងនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា នឹង​អភិវឌ្ឍ​កម្ម​វិធី​សិក្សាឲ្យទាន់សម័យជានិច្ច ជាពិសេសកម្មវិធីសិក្សាបែបឌីជីថលឆ្លើយតាមបែបបច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត ដើម្បីគាំទ្រគោលនយោបាយ សង្គម សេដ្ឋកិច្ចឌីជីថល។

លោកបានបន្តទៀតថា សាកលវិទ្យាល័យ នឹងខិតខំ​យ៉ាង​ណា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្សឌីជីថល ដើម្បីឲ្យធនធានមនុស្សកម្ពុជាដែលទៅធ្វើការនៅក្រៅបរទេស ក្នុង​ឋានៈ​ជា​អ្នក​ជំនាញការ ពោលទាំងនៅក្នុងស្រុក និងក្រៅស្រុក​មិនមែន​ត្រឹម​ធ្វើ​ការ​ក្នុង​ងារ​ជា​កម្មករ​នោះ​ទេ​។

សូមបញ្ជាក់ថា សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាព ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។ គិតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្រ្ត ​អេស៊ីលីដា បានដំណើរការរយៈពេល ៨ឆ្នាំ ដោយទទួល​ការ​ចុះ​ឈ្មោះនិ​ស្សិត​សរុប​ចំនួន​ជិត ៨ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm