ឧត្តមនាវីឯកអាមេរិក៖ ការប្រយុទ្ធជាមួយក្រុមហ៊ួទី នៅសមុទ្រក្រហម គឺជាសមរភូមិដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២

2024/02/19 09:43:34 pm        124

ឧត្តមនាវីឯកទ័ពជើងទឹកអាមេរិកម្នាក់ និយាយថា ជម្លោះប្រឆាំងនឹងក្រុមហ៊ួទីនៅសមុទ្រក្រហម គឺជាសមរភូមិជើងទឹកដ៏ធំបំផុតមួយ ដែលអាមេរិក បានប្រយុទ្ធក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកឧត្តមនាវីទោ ប្រាដ កូពឺ (Brad Cooper) បានប្រាប់ពិធីករទូរទស្សន៍ក្នុងកម្មវិធី «60 Minutes» អ្នកស្រី ណូរ៉ា អូដុណែល (Norah O'Donnell) នៅក្នុងបទសម្ភាសន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖« ខ្ញុំគិតថា អ្នកនឹងត្រូវត្រឡប់ទៅសង្គ្រាមលោកលើកទី២ ដែលជាកន្លែងដែលអ្នកមាននាវាដែលចូលរួមក្នុងការប្រយុទ្ធ»។

លោកបានបន្តថា៖«នៅពេលខ្ញុំ និយាយថា ចូលរួមក្នុងការប្រយុទ្ធនៅកន្លែងដែលគេត្រូវគេបាញ់ យើងត្រូវគេបាញ់ ហើយយើងនឹងបាញ់តបវិញ»។

លោកកូពឺ ដែលជាមេបញ្ជាការរងនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់កម្មវិធី «60 Minutes» ថា កងទ័ពជើងទឹក បានដាក់ពង្រាយនាវិកប្រហែល ៧.០០០នាក់ទៅកាន់សមុទ្រក្រហម។ កងទ័ពជើងទឹក បានបាញ់មីស៊ីលពីដីទៅលើអាកាសស្តង់ដាប្រហែល ១០០ប្រឆាំងនឹងមីស៊ីល និងយានដ្រូនរបស់ក្រុមហ៊ួទី។

ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក ក្រុមឧទ្ទាមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងវាយប្រហារលើនាវាដឹកជញ្ជូន ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ក្រុមឧទ្ទាមនេះ បាននិយាយថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកកូពឺ បានប្រាប់កម្មវិធី 60 Minutes ថា វាច្បាស់ណាស់ថា ក្រុមហ៊ួទី មិនអាចធ្វើការវាយប្រហារទាំងនេះបានទេ បើគ្មានការគាំទ្រពីអ៊ីរ៉ង់។

លោក បានប្រាប់អ្នកស្រី អូដុនណែលថា៖«អស់មួយទសវត្សរ៍មកហើយ ដែលប្រជាជនអ៊ីរ៉ង់ បានផ្គត់ផ្គង់ក្រុមហ៊ួទី។ អ៊ីរ៉ង់ បានផ្គត់ផ្គង់ដល់ក្រុមនេះឡើងវិញ។ យើងដឹងថា រឿងនេះកំពុងកើតឡើង។ ពួកគេកំពុងណែនាំដល់ក្រុមហ៊ួទី ហើយពួកគេកំពុងផ្តល់ព័ត៌មានកំណត់គោលដៅ»។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm