ភ្នំពេញ៖លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ ផែន និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើន នាំគ្នាផ្សព្វផ្សាយ ធ្វើការអំពាវនាវដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម បានចេញសេចក្តីថ្លែងការណ៍ និងញាតិ្តថ្កោលទោសម្តងហើយម្តងទៀត ចំពោះ គណបក្សភ្លើងទៀន ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាសម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅវិញ។
ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថាជាការំលោភលើសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ តាមមតិយោបល់ បើគណបក្សភ្លើងទៀន គ្មានបក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ហើយក៏គ្មានគណបក្សជាតំណាងខ្លួនគួរពហិការ មិនទៅចូលរួមបោះឆ្នោត សមាជិកព្រឹទ្ធសភានីតិកាលទី៥ ខាងមុខនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីកុំឲ្យគេចោទប្រកាន់លាបពណ៌ពីថ្នាក់ដឹកនាំខ្លួន។
លោកថ្លែងថា៖«បើគណបក្សភ្លើងទៀនបែកចេញជាពីរ គឺឆន្ទះខ្មែរ និងកម្លាំងជាតិ តើត្រូវបោះឲ្យអ្នកណា បើបោះឲ្យមួយ ដូចសល់មួយ យល់ល្អដេកផ្ទះ ព្រោះគ្មានជំពាក់អ្នកណា ហើយក៏មិនធ្វើបុណ្យជាមួយអ្នកណា ហើយក៏មិនធ្វើបាបជាមួយអ្នកណា យល់ល្អគួរពហិការមិនចូលរួម សុខចិត្តដេកផ្ទះល្អជាង កុំឲ្យថ្នាក់ដឹកនាំរបស់ខ្លួនចោបប្រកាន់»។
ក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ បានចាត់ទុក សកម្មភាពគំរាមកំហែងរបស់គណបក្សនោះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងនាមបណ្ដុំយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។
លោកលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយម បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។
លោក ហេង សំណាង បានឲ្យដឹងថា ក្នុងរយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០ ដោយស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ។
លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕ ដោយ ៖ ដារា
