
អនុរដ្ឋមន្ត្រីការពារជនស៊ីវិល លោក ជូអាន កាឡូស កាល់វីមម៉ុងតេស(Juan Carlos Calvimontes) បានព្រមានកាលពីថ្ងៃអាទិត្យថា ទីក្រុងភាគច្រើននៅប្រទេសបូលីវី កំពុងស្ថិតក្នុងការព្រមានដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យក្រុងចំនួន ៨៥ ភាគរយ មានហានិភ័យទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត។ ដោយមានការព្រមាន ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងផ្នែកទាំង៩របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ រដ្ឋាភិបាលបានជំរុញឱ្យអាជ្ញាធរតំបន់ត្រៀមឆ្លើយតបទៅនឹងស្ថានភាពអាសន្នដែលអាចកើតមាន។ លោក Calvimontes បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ក្នុងចំណោមក្រុងចំនួន ៣៤០ក្រុង របស់ប្រទេស ក្រុងចំនួន២៧៩ ស្ថិតក្នុង «ការប្រកាសការព្រមានពណ៌លឿងទុំ»" និងក្រុងចំនួន១០ទៀត ស្ថិតក្នុង «ការប្រកាសការព្រមានពណ៌ក្រហម» ដោយបានបញ្ជាក់ពីទំហំនៃបាតុភូតឧតុនិយម។ ការព្រមានពណ៌លឿងទុំ ពីផលប៉ះពាល់ដ៏មានសក្តានុពលលើប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ ខណៈ ការព្រមានពណ៌ក្រហម បញ្ជាក់ពីវត្តមាននៃផលប៉ះពាល់ និងការព្រមានពីការបំផ្លាញខ្លាំង។ ភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្សប្រមាណ៣០នាក់រួចហើយចាប់តាំងពីខែវិច្ឆិកាមក។ អ្នកស្លាប់បីនាក់ចុងក្រោយ បានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងក្រុង អាឆូកាឡា(Achocalla) នៅផ្នែកនៃទីក្រុង La Paz បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានបំណាក់ដី។
ក្រសួងការពារជនស៊ីវិល បានដាក់ពង្រាយក្រុមប្រតិកម្មរហ័ស ដើម្បីផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ដែលត្រូវការជំនួយ។ ទំនប់ទឹកមួយកន្លែង ស្ទើរតែឈានដល់កម្រិតអតិបរមា ដែលកំពុងធ្វើឲ្យ អាជ្ញាធរ និងប្រជាជន ក្នុងទីក្រុង La Paz ប្រទេសបូលីវី ប្រកាសអាសន្ន ខណៈទំនប់នេះ គំរាមកំហែង ចំពោះការពេញហៀរទន្លេ ហូរចូលទៅក្នុងតំបន់។