Danny Ings​ បដិសេធ​កុងត្រា​ថ្មី ៤​ឆ្នាំ​បន្ថែម​ជាមួយ Southampton និង​មាន​ប្រាក់ខែ​ថ្លៃ​បំផុត​ក្នុង​ក្លិប​

2021/07/06 01:33:05 pm        95

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Danny Ings​ បាន​បដិសេធ​សំណើ​កិច្ចសន្យា​ថ្មី​ជាមួយ Southampton ស្របពេល​កិច្ចសន្យា​ចាស់​នៅសល់តែ ១ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ​​Danny Ings ​បាន​បដិសេធ​សំណើ​ដ៏​ធំ​មួយ​ពី Southampton ដែល​ហ៊ាន​ឱ្យ​កិច្ចសន្យា​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ ៤ឆ្នាំ​បន្ថែម និង​ផ្តល់ប្រាក់​ឈ្នួល​ថ្លៃ​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ក្លិប​ផងដែរ​។

​​Danny Ings ​ធ្លាប់បាន​ប្រាប់​ហើយ​ថា​ គេ​ចង់​ប្រឡូក​ជាមួយ​ក្លិប​ដែលមាន​កំរិត​ខ្ពស់​។ អតីត​កីឡាករ Burnley ​រូបនេះ​ធ្លាប់​លេង​ឱ្យ​ Liverpool ផងដែរ​ តែ​សោកស្តាយ​នៅពេល​នោះគេ​មិនអាច​បញ្ចេញ​សមត្ថភាព​ឱ្យអស់​បាន​ ដោយសារ​របួស​ជង្គង់​ធ្ងន់​ពីរលើក​។ ​​តែ​តាំងពី​មកដល់ Southampton កាលពី​ឆ្នាំ២០១៩ មកដល់ពេលនេះ Danny Ings​ ស៊ុត​បញ្ចូល​ទី​បាន ៣៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៦៧លើក​ដែល​ក្នុងនោះ​មាន​គ្រាប់​បាល់​នៅ English Premier League ៥០គ្រាប់​។

​​ទំរង់​លេង​អស្ចារ្យ​របស់ Danny Ings​ រដូវ​កាល​មុន​ក៏បាន​ធ្វើឱ្យ​លោក Gareth Southgate កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​ផងដែរ​ ក្នុង​ការប្រកួត​អន្តរជាតិ​កាលពី​ខែកញ្ញា និង​តុលា​ឆ្នាំមុន តែ​សោក​ស្តាយ​ដែល​មិនមាន​ឈ្មោះ​នៅ Euro ២០២០ នេះ​ដោយសារ​របួស​មិនទាន់​ជា ១០០% បូករួម​ទាំង​តេស្ត​វិជ្ជមាន Covid-19 មុន​ចប់​រដូវ​កាល English Premier League​។ Manchester City ជា​ក្លិប​ធំ​មួយ​ដែលមាន​ទំនាក់ទំនង​ចង់បាន​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ ខណៈ​​កន្លងមក Manchester United និង Tottenham Hotspur ក៏​ធ្លាប់​ទាក់ទង​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm