ភរិយាមេម៉ាយរបស់លោក Navalny ចូលរួមជាមួយរដ្ឋមន្ត្រីការបរទេស EU ខណៈសង្រ្គាមអ៊ុយក្រែន ជិតគ្រប់ ២ឆ្នាំហើយ

2024/02/20 12:17:15 am        235

ភរិយាមេម៉ាយរបស់លោក Alexei Navalny ដែលជាគូអរិរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងដែលបានស្លាប់នៅក្នុងពន្ធនាគារ Arctic កាលពីសប្តាហ៍មុន ចូលរួមជាមួយរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) ពោលគឺប៉ុន្មានថ្ងៃនៅមុនសង្រ្គាមរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ឈានដល់រយៈពេល ២ឆ្នាំ។

កាលពីថ្ងៃសុក្រ (ទី១៧ ខែកុម្ភៈ) អំឡុងការជួបប្រជុំនៃបណ្ដាមេដឹកនាំរបស់លោកខាងលិច អ្នកការទូត និងមន្ត្រីផ្សេងទៀត នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោកស្រី Yulia Navalnaya បានប្រាប់ថា៖ «លោក Putin និងសម្ព័ន្ធមិត្តរបស់លោក នឹងទទួលខុសត្រូវ «ចំពោះអ្វីដែលពួកគេបានធ្វើ ចំពោះប្រទេសរបស់យើង គ្រួសាររបស់ខ្ញុំ ចំពោះស្វាមីរបស់ខ្ញុំ»។

នៅថ្ងៃចន្ទនេះ ប្រធាននៃការពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសទាំង២៧ របស់ប្លុក គឺប្រធានគោលនយោបាយការបរទេសលោក Josep Borrell បានប្រកាសពីដំណើរទស្សនកិច្ចរបស់លោកស្រី Navalnaya ដោយនិយាយថា ការជួបជុំនេះនឹងបង្ហាញពី «ការគាំទ្រដល់អ្នកតស៊ូ ដើម្បីសេរីភាពនៅក្នុងប្រទេសរុស្ស៊ី និងគោរពដល់ការចងចាំរបស់លោក Alexei Navalny»។

លោក Navalny ដែលជាអតីតមេធាវីវ័យ ៤៧ឆ្នាំ បានលេចធ្លោយ៉ាងធ្លោក្នុងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសរុស្ស៊ីរបស់លោក Putin។ រូបលោកត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារវោហាសាស្ត្រមិនញញើតអ្នកណារបស់លោក នៅឯការតវ៉ាជាសាធារណៈ និងនៅក្នុងបន្ទប់សវនាការ ការបញ្ចេញសំឡេងឥតសំចៃមាត់នៅលើបណ្ដាញទំនាក់ទំនងសង្គម និងការស៊ើបអង្កេតវីដេអូយ៉ាងលម្អិតពីក្រុមរបស់លោក ទាក់ទងនឹងអំពើពុករលួយរបស់រដ្ឋ។

អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា រូបលោកបានដួលបន្ទាប់ពីការដើរលេងនៅមន្ទីរឃុំឃាំង Polar Wolf ជាកន្លែងដែលរូបលោកត្រូវអនុវត្តការជាប់ទោសរយៈពេល ៣ទសវត្សរ៍ បន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញជាច្រើនឆ្នាំដែលក្នុងនោះរួមបញ្ចូលការបំពុលជាមួយសារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទ នៅតំបន់ Siberia ក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្នុងការជួបជុំនេះ បណ្ដារដ្ឋមន្ត្រីទាំងអស់គ្រោងនឹងពិភាក្សាអំពីការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែន និងអ្វីដែលជាកញ្ចប់ទណ្ឌកម្មទី១៣ របស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ ចាប់តាំងពីប្រទេសនេះបានធ្វើការលុកលុយទ្រង់ទ្រាយធំលើប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm