មនុស្ស ១៥០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ជាង ៤០០​លើក​កាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​ចុង​សប្ដាហ៍

2021/07/06 09:04:32 pm        187

​អាមេរិក៖ យ៉ាងហោចណាស់​មនុស្ស ១៥០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ហិង្សា​ដោយ​អាវុធ​ ក្នុង​ការ​បាញ់​ប្រហារ​ជាង ៤០០​លើក​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ថ្ងៃ​ទី​៤ ខែ​កក្កដាចុង​សប្តាហ៍​នេះ ខណៈ​ទីក្រុង​ធំៗនៅ​ទូទាំង​ប្រទេស​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ហិង្សា​កើន​ឡើង នេះ​បើ​យោង​តាម​ទិន្នន័យ​ចងក្រង​ ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់ចំណេញ Gun Violence Archive​។​

​ទិន្នន័យ​ដែល​រួម​ទាំង​ចំនួន​ឧបទ្ទវហេតុ​នៃ​ការ​បាញ់​ប្រហារ​ និង​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ដោយ​អាវុធ​ក្នុង​រយៈពេល ៧២ម៉ោង​ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ​នៅ​តែ​មាន​ការ​វិវត្ត​ ហើយ​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​។​ ស្នងការ​នគរបាល​ក្រុង New York បាន​និយាយ​ថា នៅ​ក្នុង​ទីក្រុង New York ជាទី​ដែល​អំពើ​ហិង្សា​ដោយ​អាវុធ​បាន​កើន​ឡើង​ ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ មាន​ជន​រងគ្រោះ​ចំនួន ២៦​នាក់​ពី​ការ​បាញ់​ប្រហារ​ចំនួន ២១​លើក​កាលពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ ដែល​ជា​ការ​ថយ​ចុះ​ពី​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ នៅ​ពេល​ដែល​មនុស្ស ៣០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ចំនួន ២៥​លើក​។​

​រហូតមកដល់​ឆ្នាំនេះ​ឧបទ្ទវហេតុ​អំពើ​ហិង្សា​ ដោយ​កាំភ្លើង​នៅ​ទីក្រុង​ញូវយ៉ក​បាន​កើន​ឡើង​ជិត ៤០ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដោយមាន​ការ​បាញ់​ប្រហា​រ​ចំនួន ៧៦៧​លើក និង​មាន​ជនរងគ្រោះ​ចំនួន ​៨៨៥​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm