បើកសម្ពោធការអនុវត្តគម្រោង UNICATION Erasmus ក្នុងប្រទេសកម្ពុជា និងហ្វីលីពីន គាំទ្រដោយសហភាពអឺរ៉ុប

2024/02/20 12:50:52 am        87

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសម្ពោធការអនុវត្តគម្រោង UNICATION Erasmus (Unify Communication by International Projects) ក្នុងប្រទេសកម្ពុជា និងហ្វីលីពីន ដែលឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប EU និងមានការចូលរួមពីសំណាក់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា

វេជ្ជបណ្ឌិត Natacha Moniz អ្នកសម្របសម្រួល UNICATION វិទ្យាស្ថាន Superior Tecnico (IST) និង លោកជំទាវ ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅទីតាំងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។ ព្រមទាំងថ្នាក់ដឹងនាំក្រសួងជាច្រើនរូបទៀត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហភាពអឺរ៉ុប ដែលសហការផ្តល់មូលនិធិដល់គម្រោង UNIFICATION Eramus ក៏ដូចជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងភាពជាដៃគូអនុវត្តគម្រោងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយជឿជាក់ថាគម្រោងនេះនឹងនាំមកនូវលទ្ធផលជាផ្លែផ្កា និងផលិតភាពបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ស្របតាមចក្ខុវិស័យកែលម្អគុណភាពអប់រំឧត្ដមសិក្សានៅកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍមូលធនមនុស្ស និងជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងប្រជាជនសហគមន៍អឺរ៉ុប និងអាស៊ី។

ឯកឧត្តមថ្លែងថា គម្រោងនេះក៏ជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីពាក់ព័ន្ធទាំងអស់ ដោយផ្តោតជាចម្បងលើការកសាងសមត្ថភាព ការបង្កើនជំនាញទំនាក់ទំនង អន្តរវប្បធម៌ និង ការគ្រប់គ្រងគម្រោងនានា តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការិយាល័យអន្តរជាតិរបស់សាកលវិទ្យាល័យនីមួយៗ (HEIs) ដែលពាក់ព័ន្ធ ដើម្បីឈានទៅជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យក្នុងសហគមន៍អឺរ៉ុប និងអាស៊ាន។

តាមរយៈគម្រោង UNIFICATION Eramus ក្រសួងអប់រំ យុវជន និងកីឡា រំពឹងថា នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ី ដូចជា៖

(១). ពង្រឹងកិច្ចសហការ និងការចែករំលែកចំណេះដឹង (Enhanced Collaboration and Knowledge Sharing)៖ តាមរយៈការសម្របសម្រួលភាពជាដៃគូរវាងសាកលវិទ្យាល័យក្នុងសហគមន៍អឺរ៉ុប និងអាស៊ី ដោយគម្រោងនេះអាចបង្កើតជាបណ្តាញសម្រាប់ការស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាល ការផ្លាស់ប្តូរមហាវិទ្យាល័យ និងការអភិវឌ្ឍកម្មវិធីសិក្សា។ កិច្ចសហការឆ្លងទ្វីបនេះ នឹងនាំទៅរករបកគំហើញថ្មីៗ និងចែករំលែកឧត្តមានុវត្តន៍ឈានទៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

(២). យល់ដឹងពីវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក(Mutual Cultural Understanding and Respect)៖ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត ជំរុញការយល់ដឹងអំពីវប្បធម៌ ការយល់ចិត្ត និងការគោរព ដែលត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំ និងកិច្ចសហការក្នុងវិស័យផ្សេងៗ។

(៣). ធ្វើពិពិធកម្មវិស័យអប់រំ (Diversification of Educational Landscape) ៖ សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងពង្រីកវិសាលភាពនៃចំណេះដឹង បង្កើតបរិយាកាសសិក្សាដែលរួមបញ្ចូលកាន់តែច្រើនសម្រាប់សិស្សមកពីទ្វីបទាំងពីរ។

(៤). ជំរុញឱ្យមានការងារធ្វើ និងអាជីពជាសកល (Boosting Employability and Global Careers) ៖ ផ្តល់ជូននិស្សិតបញ្ចប់ការសិក្សានូវ ជំនាញអន្តរវប្បធម៌ ការហ្វឹកហាត់សម្របខ្លួន ការយល់ដឹងជាសកល និងការគ្រប់គ្រងគម្រោងដើម្បីទទួលបានបទពិសោធន៍ក្នុងការរៀបចំខ្លួនឱ្យរួចរាល់សម្រាប់អាជីពនៅក្នុងទីផ្សារការងារសកល។

(៥). ពង្រឹងចំណងមិត្តភាពអន្តរជាតិ (Strengthening International Ties)៖

ពេលដែលនិស្សិត ផ្សារភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយសាកលវិទ្យាល័យ នឹងឈានទៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិរវាងបណ្តាប្រទេសនៅអឺរ៉ុប និងកម្ពុជាផងដែរ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm