
អ្នកនាំពាក្យក្រុមយោធាលោកយ៉ាហ៊ីយ៉ា សារៀ (Yahya Sarea) បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយនៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ធីរបស់ប្រទេសយ៉េម៉ែន បានធ្វើការវាយប្រហារលើនាវាដឹកជញ្ជូនរូប៊ីម៉ា
(Rubymar) ក្នុងឈូងសមុទ្រអេឌែន ហើយឥឡូវនេះ វាកំពុងជួបហានិភ័យនៃការលិចលង់ហើយ។
លោកបាននិយាយថា នាវានោះជារបស់អង់គ្លេស ហើយក្រុមនាវឹកបានគេចខ្លួនដោយសុវត្ថិភាព និងបានបន្ថែមថា ក្រុមហ៊ូធីក៏បានបាញ់ទម្លាក់យានដ្រូន១គ្រឿងរបស់អាមេរិកក្នុងក្រុងហូដេដា (Hodeidah)ផងដែរ។
ក្រុមហ៊ុនសន្ដិសុខជើងទឹកអង់គ្លេសអាំព្រី(Ambrey) បាននិយាយថា នាវាដឹកទំនិញដែលដោតទង់ជាតិ បេលីស (Belize) និងបានចុះបញ្ជីនៅប្រទេសអង់គ្លេស ហើយបានធ្វើប្រតិបត្ដិការជាចំហដោយជនជាតិលីបង់នោះ បានស្ថិតក្រោមការវាយប្រហានៅច្រកសមុទ្រ បាប អាល់ ម៉ាន់ដាប (Bab al-Mandab) ជិតប្រទេសយេមែនកាលពីថ្ងៃអាទិត្យម្សឹលមិញ។
ទីភ្នាក់ងាប្រតិបត្ដិការពាណិជ្ជកម្មតាមផ្លូវទឹករបស់អង់គ្លេសបានរាយការណ៍ថា ក្រុមនាវឹកបានបោះបង់ចោលនាវា១គ្រឿងនៅជិតប្រទេសយ៉េម៉ែនបន្ទាប់ពីមានការផ្ទុះមក៕