អ្នកទេសចរអាមេរិកត្រូវបានកាត់ទោសនៅអាល្លឺម៉ង់ ពីបទចោទប្រកាន់សម្លាប់ស្ត្រី នៅជិតប្រាសាទ Neuschwanstein

2024/02/20 03:04:38 am        187

បុរសជនជាតិអាមេរិកម្នាក់បានឡើងសវនាការនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) នេះ ដោយត្រូវបានចោទប្រកាន់ពីបទធ្វើឃាតលើអ្នកទេសចរជាស្ត្រីម្នាក់ និងធ្វើឲ្យម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងការវាយប្រហារនៅក្បែរប្រាសាទ Neuschwanstein ដ៏ល្បីល្បាញលើពិភពលោក កាលពីខែមិថុនាឆ្នាំមុន។

នគរបាលក្នុងតំបន់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា នារីវ័យ ២១ឆ្នាំម្នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឧទ្ធម្ភាគចក្រ បានស្លាប់ នៅពេលយប់ដោយសាររូបនាងរងរបួសធ្ងន់ធ្ងរពេក ខណៈដែលមិត្រភក្ដិរបស់នាងវ័យ ២២ឆ្នាំ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។

យោងតាមអ្នកនាំពាក្យរបស់តុលាការ នៅទីក្រុង Kempten ភាគខាងត្បូង ជនជាប់ចោទដែលត្រូវបានកំណត់ឈ្មោះត្រឹមតែ Troy B. តាមច្បាប់អាល្លឺម៉ង់ និងមានអាយុ ៣០ឆ្នាំ នៅពេលប្រព្រឹត្តឧក្រិដ្ឋកម្ម «ត្រូវបានចោទប្រកាន់ថា បានរុញទម្លាក់ជនរងគ្រោះម្នាក់ចូលទៅក្នុងជ្រលងភ្នំ Poellat»។

អ្នកនាំពាក្យលោក Ferdinand Siebert បានប្រាប់អ្នកសារព័ត៌មានថា ជនជាប់ចោទបន្ទាប់មក បានវាយប្រហារជនលើរងគ្រោះទី២។ ហើយជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានប្រតិបត្តិការដ៏ធំរបស់នគរបាល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm