
សាជីវកម្មផ្សព្វផ្សាយរបស់អូស្រ្ដាលី ដែលយោងតាមនគបាលមូលដ្ឋានបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៦នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារបស់ក្រុមកុលសម្ព័ន្ធ នៅតំបន់ខ្ពង់រាបខាងជើងរបស់ប្រទេសប៉ាពួ ញូហ្គីណេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអូស្រ្ដាលី បានឲ្យដឹងថា បុរសជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការពួនស្ទាក់វាយប្រហារក្នុងខេត្ដអេនហ្កា (Enga)។ រាយការណ៍របស់សារព័ត៌ក្នុងស្រុក ប៉ុស្ដិ គួរីយេ (Post-Courier) បាននិយាយថា អំពើហិង្សា បានកើតឡើងកាលពីថ្ងៃអាទិត្យ និងមានការទាក់ទងនឹងការប្រយុទ្ធគ្នារវាងកុលសម្ព័នទាំងពីរ។
ទូរទស្សន៍ABC បាននិយាយថា នគរបាលបានរាយការណ៍បឋមៗថា មនុស្សយ៉ាងហោចណាស់៥៣នាក់ បានស្លាប់ មុនពេលការពិនិត្យចំនួនរបស់ពួកគេនេះបានធ្លាក់មកនៅតែ២៦នាក់ប៉ុណ្ណោះ។អ្នកសារពត៌មានReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីចំនួនអ្នកស្លាប់បានទេ។
ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ គឺជាផ្ទះរបស់កុលសម្ព័ន្ធរាប់រយនាក់ដែលភាគច្រើនក្នុងចំណោមពួកគេ គឺនៅតែរស់នៅបែបក្រៅសង្គម និងស្ថានភូមិសាស្រ្ដដាច់ឆ្ងាយ៕