ភ្នំពេញ ៖ យើងដឹងហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ ផ្ទុយទៅវិញឧក្រិដ្ឋគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ។
យោងតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី០១ខែមករា រហូតដល់ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុប៣ ៣៣០៦ករណី ឃាត់មនុស្ស៧៣៧០នាក់ ស្រី៤០៨នាក់ ។ ក្នុងនោះជួញដូររក្សាទុកកែច្នៃចាត់ចែង ២១៦៦ករណី ការដាំដុះ ២៩ករណី ប្រើប្រាស់១ ១១១ ករណី និងអនុវត្ដន៍ដីកា២៣៣ដីកា ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា សមត្ថកិច្ចបានរឹបអូសយកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទសរុបជាង ៧៥៤គីឡូក្រាម កញ្ឆាស្រស់៥៧,៥២៣ដើម និងកញ្ឆាស្ងួត ជាង៩៩គីឡូក្រាម រថយន្ដ៦១គ្រឿង ម៉ូតូ ១ ០១៥គ្រឿង ទូរស័ព្ទ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី២៦ដើម និង អាវុធវែង១៩ដើម (កែច្នៃ១៨ដើម) ៕
តារាវុទ្ធី
