អ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំជាច្រើន បាននិយាយកាលពីថ្ងៃចន្ទថា សហជីពនានារបស់កសិករឥណ្ឌា បានច្រានចោលកិច្ចសន្យារយៈពេលប្រាំឆ្នាំសម្រាប់តម្លៃគាំទ្រអប្បបរមា ដែលបានស្នើឡើងដោយរដ្ឋាភិបាលឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល(Piyush Goyal) បាននិយាយថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់តម្លៃគាំទ្រដែលត្រូវបានធានាសម្រាប់កសិផលពោត និងកប្បាស ក្នុងគោលបំណងទម្លាយភាពជាប់គាំងជាមួយកសិករដែលកំពុងតវ៉ា។

ឧស្ម័នបង្ហៀរទឹកភ្នែក និងរនាំងការពារ ត្រូវបានប្រើដើម្បីរារាំងកសិករ ដែលបង្កើតប្លុកបោះឆ្នោតដ៏មានឥទ្ធិពលមួយ នៅប៉ុន្មានខែមុនការបោះឆ្នោតសកលដែលនឹងកំណត់ពេលនៅខែឧសភា ដែលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី។
ការអត្ថាធិប្បាយរបស់លោក Goyal ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយសហជីពកសិករ បន្ទាប់ពីក្រុមអ្នកតវ៉ាទាមទារតម្លៃខ្ពស់ជាងនេះ ដែលគាំទ្រដោយច្បាប់សម្រាប់ផលដំណាំជាង២០មុខ ដែលក្រុមកសិករតវ៉ាត្រូវបានអាជ្ញាធរបញ្ឈប់ នៅក្នុងចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីទីក្រុងញូវ ដេលី។
កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនតវ៉ា ដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» ចាប់តាំងពីដើមសប្តាហ៍មុន ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ។
កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ចាប់តាំងពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ។