ពលរដ្ឋក្រុងរ៉ាហ្វា ក្នុងតំបន់ហ្កាហ្សាកំពុងអត់ឃ្លាន ឈឺ និងព្រួយបារម្ភកាន់តែខ្លាំង ខណៈអ៊ីស្រាអែល ត្រៀមវាយលុក

2024/02/20 09:55:12 am        133

តាមដងផ្លូវនានាដ៏តូចចង្អៀតក្នុងទីក្រុងភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វាតំបន់ហ្កាហ្សា ត្រូវបានពេញណែនដោយពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានរត់ភៀសខ្លួនចេញពីសង្រ្គាមកាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ សុទ្ធតែព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈ្លានពាននាពេលខាងមុខរបស់កងម្លាំងអ៊ីស្រាអែល។

ក្រុងរ៉ាហ្វា ដែលមានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប គឺជាទីកន្លែងមានសវុត្ថិភាពចុងក្រោយក្នុងដែនដីហ្កាហ្សា និងជាផ្ទះសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ដែលត្រូវបានបណ្ដេញចេញពីភាគខាងជើង និងភាគកណ្ដាលនៃតំបន់ហ្កហ្សាស្ទ្រីប ដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ពីសំណាក់ក្រុមហាម៉ាស។

ប្រជាពលរដ្ឋបាននិយាយថា ពួកគេពុំមានអាហារហូបចុកគ្រប់គ្រាន់ ស្ថានភាពអនាម័យមិនល្អ ហើយជំងឺផ្សេងៗកំពុងឆ្លងរាតត្បាត។មន្ត្រី៤រូបដែលបានដឹងពីស្ថានភាពនេះ បាននិយាយអ៊ីស្រាអែល រំពឹងថានឹងបន្តប្រតិបត្តិការពេញបន្ទុកក្នុងតំបន់នេះរយៈពេល៦ទៅ៨ សប្ដាហ៍ទៀត ខណៈត្រៀមឈ្លានពានដោយថ្មើរជើងចូលក្នុងទីក្រុងរ៉ាហ្វា ។

យោងតាមប្រភពចំនួន២ ក្រុមម្រមុខយោធា ជឿថាពួកគេអាចកម្ទេចសមត្ថភាពយោធាដែលនៅសេសសល់របស់ក្រុមហាម៉ាសនៅពេលនោះ ជាការត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្ដូរដំណាក់កាលវាយប្រហារដោយថ្មើរជើងទៅជាការដាក់គោលដៅដោយការវាយប្រហារតាមអាកាស និងប្រតិបត្តិការកងកម្លាំងពិសេស។

ក្រសួងសុខាភិបាលដែនដីហ្កាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់២៩.០៩២នាក់ បានស្លាប់ និងមនុស្សចំនួន៦៩.០២៨នាក់ ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ក្រសួងនេះបានបន្ថែមថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ជនជាតិប៉ាឡេស្ទីនចំនួន១០៧នាក់ បានស្លាប់ និង១៤៥នាក់រងរបួសក្នុងការវាយលុកឥតឈប់របស់អ៊ីស្រាអែល ៕


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am