ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ កម្ពុជាប្តេជ្ញាមិនឲ្យប្រទេសខ្លួន​មានគ្រឿងញៀនតទៅទៀត

2024/02/20 10:03:12 am        220

ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ របស់ខ្លួន រាជ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រកាសប្តេជ្ញាចិត្តថា នឹងខិតខំធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​ប្រទេសក​ម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការ​ក្នុង​រយៈពេល​៨ឆ្នាំ កន្លងមករបស់ខ្លួនអាជ្ញាធរបានបង្រ្កាប​គ្រឿងញៀនគ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំ បាន​ចំនួ​នជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង១២ម៉ឺននាក់។

តាមផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ ឆ្នាំ២០២៤ ដែលបានចែកជូនដល់ អ្នក​សារព័ត៌មាន ក្នុង​ឱកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​ លើកទី៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទីទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ហានិភ័យដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញឿន នៅតែបន្តរីករាល​ដាល​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភព​លោក រួមទាំងកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេច​បន្ត​រៀប​ចំ​កសាង​«ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤» ដើម្បីការពារកិត្តិយស កិត្យានុភាព បញ្ចៀស​ឲ្យ​បាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើ​ឲ្យ​បរិយាកាស​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏​ដូច​ជាការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើន​ភាព​កក់​ក្តៅ​នៅ​ក្នុងសង្គម គ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានគោលការណ៍ និងវិធាការ ជា​ច្រើន​ដែល​ត្រូវ​ប្តេជ្ញា​ចិត្ត​រួមគ្នាធ្វើ។

នៅក្នុងគោលការណ៍ជារួម អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធ ភាព​នូវច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជារបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦ ស្តីពី​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និង​បញ្ចៀស​ឲ្យបានមិនឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និង​មិន​ឲ្យ​គ្រឿង​ញៀនបង្កឥទ្ធិពល ញាំញី បំផ្លិតបំផ្លាញសង្គមជាតិ ជាពិសេស​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ឲ្យ​សម្រេច​នូវ​ការ​ប្តេជ្ញាចិត្តថា«កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាត​ស្អំ ​គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និង​សហគមន៍​គ្មាន​គ្រឿង​ញៀន​ជាដើម»។

នៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្តេជ្ញាខិតខំស្វែងរកគ្រប់ មធ្យោ​បាយទាំងអស់ ដើម្បីអប់រំបំផុសចលនា លើកទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ច្រើន​កុះករ​ពី​គ្រប់​សមាស​ភាព​នៃ​សង្គមសំដៅបង្កើតបានជាកម្លាំងសុរប មធ្យោបាយសរុប វិធានការសរុប ជា​ពិសេស​ស្រទាប់​យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក«៣កុំ ១​រាយការណ៍»។

ទន្ទឹមនឹងគ្នានេះដែរ អាជ្ញាធរប្តេជ្ញាជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ«ភូមិ-ឃុំសង្កាត់ មាន​សុវត្ថិភាព»ឲ្យបានសកម្មបន្ថែមទៀត ដោយផុសផុលតាមគ្រប់រូបភាព គ្រប់​ទី​កន្លែង​ដោយ​ចំ​គោល​ដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាប យក់​ដឹង​អំពី​គ្រោះថ្នាក់ ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគញ្រឿងញៀន ឆ្លើយ​បដិ​សេធ​ចំពោះ​គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនជាដើម។

បើ​តាម​របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លទ្ធផលនៃការ អនុវត្ត​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ (២០១៧-២០២៣) កម្លាំង​អនុវត្ត​ច្បាប់​បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​៥៥.៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១២០.៣០៧នាក់ ចាប់​យក​សារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ប្រ មាណ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥​គីឡូក្រាម​​រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងជាច្រើនទៀត៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am