វិស័យធំៗចំនួន៤ របស់កម្ពុជា កំពុងក្លាយជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ច

2024/02/20 05:44:02 pm        230

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុកវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជា​កម្លាំង​ចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅ​ក្នុង​ការ​បង្កើត​ការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​ក្នុង​ពិធី​បើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា សមិទ្ធផលសំខាន់ៗ សម្រេចបានក្នុងឆ្នាំ ២០២៣ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៤, សមិទ្ធិផលទាំង​នេះ​ត្រូវ​បានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជា​វេទិកា​មួយ ដើម្បី​លើក​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ បន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ជាក់ស្តែងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ហើយ​វិស័យ​នេះ​បាន​កំពុង​មានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះ សម្បូរបែប ផ្តោត​លើ​ទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាង​ផ្នែក កែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បី​ជំរុញ​សមាហរណ​កម្ម​សេដ្ឋកិច្ចខ្សែច្រវាក់តម្លៃ និងភាព ប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និង​នៅ​លើពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹង​បន្ត​និន្នាការ​កើន​ឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែល​នឹង​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹង​បន្ត​និន្នាការ​កើន​ឡើង​ក្នុង​រង្វង់ ៨,៥ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ មានប្រមាណ ៧,៧ ភាគរយ ដោយ​សារ​ការ​រំពឹងទុកការងើបឡើងវិញ នៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យ​កម្មន្តសាល​មិន​មែន​កាត់​ដេរ នៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះអាទិភាពបច្ចុប្ប្នន្នការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងឆ្នាំ ២០២៤ ក្រសួងនឹងខិតខំរៀបចំឱ្យបានជោគជ័យ នូវព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដូច​ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ដែលក្រោមប្រធានបទ «សហ​គ្រាស​ធុនតូច និង​មធ្យមឆ្ពោះទៅវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍» កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០, កិច្ចប្រជុំ​គណៈកម្មាធិការ​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ៨៥, និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ ដើម្បី​មោទនភាព​ជាតិ​ និង​រួម​ចំណែក​សម្រេច​នូវ​អាទិភាព​គន្លឹះ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាលទី១​៕ អតបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        211
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm