វឌ្ឍនភាពសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង សម្រេចបានជាង ៩០ភាគរយ

2024/02/20 08:19:22 pm        250

ឧត្ដរមានជ័យ ៖ឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន​អនុ​គណៈកម្មការ​សាង​សង់​ស្តូបឈ្នះ ឈ្នះ តេជោសែនតំបន់អន្លង់វែង បានឲ្យដឹងថា រយៈពេល២ឆ្នាំ នៃ​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងសម្រេចបានជាង៩០ភាគរយ។

ក្នុងពេលចុះពិនិត្យការសាងសង់ស្រូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា គិតត្រឹមពាក់​កណ្តាល​ខែកុម្ភៈ​នេះ​មានរយៈពេល២ឆ្នាំហើយដែលក្រុមការងារ​សម្រេចបានលទ្ធផលជាច្រើនលើការ​សាងសង់​ស្តូប​អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៤ ក្រុមការងារកំពុងបន្តការឆ្លាក់នៃខ្លឹមសារ និងអត្ថន័យរបស់នយោបាយ ឈ្នះ ឈ្នះ ដែល​កកើតពីការខិតខំតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិបញ្ចប់សង្រ្គាម នាំ​មក​នូវ​សន្ដិភាពពេញលេញសម្រាប់ជាតិកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ជា​ពិសេស​តំបន់​បញ្ចប់សង្គ្រាមស៊ីវិល នៅអន្លង់វែងនេះជុំវិញស្តូបអនុស្សាវរីយ៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង ជា​ទីតាំង​សំខាន់​ដែល​ត្រូវ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ចុង​ក្រោយ​បង្អស់​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​តេជោ ហ៊ុន សែន រហូតធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញមកដល់ពេលបច្ចុប្បន្ន។

គួររម្លឹកថា កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ព្រោះតែ​នយោបាយ​ឈ្នះ ឈ្នះ នេះហើយ ទើបនាំឲ្យកម្ពុជាមានសន្តិភាព ហើយទុកឱកាស​ឲ្យ​ប្រទេសជាតិ​អាច​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​គ្រប់​វិស័យ​រហូតមកដល់ពេលនេះ។ ការរំលឹកឡើងវិញអំពីកត្តាប្រវត្តិសាស្រ្ដនេះ ត្រូវបានធ្វើ​ដើម្បី​ជា​ការដឹងគុណចំពោះស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ដើម្បី​ទុក​ជា​ការ​ចងចាំ​អំពី​ការ​ខិតខំ​តស៊ូ​របស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិ បញ្ចប់សង្រ្គាមនាំមកនូ​វ​សុខ​សន្ដិភាព​ពេញ​លេញ​សម្រាប់​ជាតិកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm