ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាល សម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣

2024/02/20 08:37:00 pm        214

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ច​ការ​រដ្ឋបាល សម្រាប់​​មន្រ្តីថ្មី​ក្របខ័ណ្ឌឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុ​ង​វគ្គ​នេះ​សាលា​បាន​កំណត់​ជ្រើសយក​មន្រ្តី​ក្រប​ខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពី​អាជ្ញាធរជាតិ​សំបូរ​ព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលា​មធ្យម​វិចិត្រ​សិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់​ចំណេះ​ដឹង​ជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បី​យក​ទៅ​អនុវត្ត​នៅ​តាម​អង្គភាព​រៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បី​ជា​គុណ​ប្រយោជន៍​ក្នុង​ការ​ចូលរួម​ដល់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា កិច្ចការរដ្ឋបាលនេះ គឺ​ជា​កិច្ចកា​រងារ​ថ្មី​សម្រាប់​ប្អូនៗទាំងអស់ជាសិក្ខាកាមនៅពេលនេះ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើប​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។ នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាលនេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានអញ្ជើញនូវវាគ្មិន ក៏ដូច​ជា​សាស្រ្តា​ចារ្យ​ដែលមានចំណេះ ជំនាញច្បាស់លាស់លើកិច្ចការរដ្ឋបាលនេះធ្វើជាគ្រូឧទ្ទេស។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺជាលទ្ធផល​ថ្មី​មួយ​ទៀត​ដែល​ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះ​ដឹង​ដល់​មន្រ្តី​រាជការ ឱ្យបានដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលនេះ​គឺ​ជា​កាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់រូបត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងជំរុញឱ្យ​វិស័យ​វប្បធម៌​កាន់តែរីកចម្រើន និងប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមបញ្ចកោណទី១៖ ការ​អភិវឌ្ឍ​មូល​ធនមនុស្សនៃយុទ្ធសាស្រ្តបញ្ចកោណ ដែលជាផែនការ​យុទ្ធសាស្រ្ត​ជាតិ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។

ចំណែកឯ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បាន​ឱ្យ​ដឹង​ថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល សាលាបណ្តុះ បណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជា​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់​តែ​សំខាន់​ឡើង​ក្នុង​មុខងារ​ជា​អ្នក​ផ្តល់​ការ​គាំទ្រ​លើ​វិស័យ​បណ្តុះបណ្តាលធនធនមនុស្ស ដល់អង្គភាពមន្រ្តីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ​ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់សង្គមកម្ពុជានិងតំបន់ ការប្រកួតប្រជែង និងសេចក្តី​ត្រូវ​ការ​នៃសេវាសាធារណៈ និងកិច្ចការរដ្ឋបាលដែលមានការវិវត្ត និងការ​កើន​ឡើង​ជា​លំដាប់​នោះ​។

ក្នុងន័យនេះ ការកែលម្អ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​សេវា​បណ្តុះ​បណ្តាល​ផ្តល់​ដោយ​អង្គភាព​ចំណុះក្រ​សួងមួយនេះ ត្រូវបានកំណត់​ចូល​ក្នុង​របៀប​វារៈ​ជា​អាទិភាព​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោកបន្តថា វគ្គនេះគឺជាលទ្ធផលថ្មីមួយដ៏ល្អ ដែលថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់​ចំណេះ​ដឹង​ដល់មន្រ្តីរាជការទាំងអស់ ឱ្យមានការទទួលខុសត្រូវក្នុងការងារ។ នេះគឺជា​កាតព្វកិច្ច​របស់​មន្រ្តី​រាជការក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ជាតិ ជំរុញឱ្យការងារ​ក្នុង​វិស័យ​វប្បធម៌ និងវិចិត្រសិល្បៈកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។ ដូច​នេះ​មន្រ្តី​គ្រប់​រូប​ក្នុង​ក្រប​ខណ្ឌ​ក្រសួង ត្រូវមានកាតព្វកិច្ចចាំបាច់ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដោយ​ខិតខំ​សិក្សា​រៀន​សូត្រ បំពាក់នូវចំណេះដឹងផ្ទាល់ខ្លួនបន្ថែម ដើម្បីក្លាយ​ខ្លួន​ជា​មន្រ្តី​ដែល​មាន​សមត្ថ​ភាព​ចេះ​ទទួល​ខុស​ត្រូវ​ក្នុងភារកិច្ចដែលក្រសួងផ្តល់ឱ្យ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm