ក្រសួងអប់រំចាប់ផ្ដើមធ្វើយុទ្ធនាការលើកកម្ពស់ស្តង់ដាសាលារៀនគំរូ តាមរយៈការអប់រំឌីជីថល

2024/02/20 08:58:32 pm        607

ក្រសួងអប់រំ យុវជន និងកីឡា កំពុងចាប់ផ្ដើមយុទ្ធនាការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូ តាមរយៈ​ការ​អប់រំឌីជីថល សម្រាប់សិស្សនៅគ្រឹះស្ថានមធ្យមសិក្សា។ យុទ្ធនាការ​នេះ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ទាំង​គ្រូបង្រៀន ទាំងសិស្សពី វិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ Flipped Classroom និងវិធីសាស្ត្របង្រៀនតាមទ្រឹះស្ដី ស្ថាបនានិយម Constructivism។

តាមរយៈយុទ្ធនាការនេះមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃ​ក្រសួង​អប់រំ យុវជន និងកីឡា កំពុងមមាញឹកចុះទៅតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បី​លើក​កម្ពស់​ស្តង់ដា​សាលា​រៀន​គំរូ តាមរយៈការអប់រំឌីជីថល។ ជាដំណាក់កាលដំបូងនេះ គឺធ្វើឡើងនៅ​តាម​វិទ្យាល័យ​​គោលដៅមួយចំនួននៅរាជធានីភ្នំពេញជាមុនសិន មុន​នឹង​ឈាន​ចុះ​ទៅ​វិទ្យាល័យ​តាម​បណ្ដា​ខេត្ត​។

ជាក់ស្ដែងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារនៃយុទ្ធនាការ បានចុះទៅ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ដល់​សិស្ស និងគ្រូបង្រៀនដោយផ្ទាល់ ពីវិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ Flipped Classroom និងវិធីសាស្ត្របង្រៀនតាមទ្រឹះស្ដី ស្ថាបនានិយម Constructivism។ ការ​ចុះ​ទៅ​បណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពិនិត្យស្វែងយល់ ដោយឯកឧត្តម អ៊ុម រម្យណី រដ្ឋ​លេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីនេះ គឺមានភាពចាំបាច់ក្នុងសង្គមពេលបច្ចុប្បន្ន។ សិស្ស​ត្រូវសិក្សាស្វែងយល់មេរៀនពីផ្ទះជាមុនសិន ត្រៀមសំណួរនូវចំណុចដែលខ្លួនមិនយល់ ដើម្បី​សួរ​ទៅគ្រូបង្រៀន និងពិភាក្សាគ្នា នៅពេលដល់ម៉ោងសិក្សា។

ក្នុងការបណ្ដុះបណ្ដាលនេះ ក្រុមការងារនៃយុទ្ធនាការ ក៏បាន​ណែនាំ​ទៅ​សិស្ស​ឱ្យ​ប្រើប្រាស់​កម្ម​វិធី​ទូរ​ស័ព្ទ App ទូរសិក្សា សម្រាប់ការសិក្សាដោយខ្លួនឯងនៅផ្ទះ ដើម្បីមានជាចំណេះដឹង ឬ​សំណួរ​សម្រាប់​ការ​ពិភាក្សា​​នៅក្នុងថ្នាក់រៀន។ កម្មវិធី ទូរសិក្សា នេះ ជាកម្មវិធីសិក្សាដោយមិនគិតថ្លៃ បង្កើត​ឡើង​ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការបង្រៀនគ្រប់មុខវិជ្ជា គ្រប់​កម្រិត​ថ្នាក់​។

សម្រាប់​យុទ្ធនាការលើកកម្ពស់ការអប់រំឌីជីថលនេះ ជាផ្នែកសំខាន់ជំរុញឱ្យគ្រឹះស្ថានអប់រំនីមួយៗ ប្រែ​ក្លាយ​ពីសាលារៀនធម្មតា ទៅជាសាលារៀនដែលមានស្តង់ដាគំរូ។ តាមការឱ្យ​ដឹង​ពីក្រុមកា​រ​ងារ​​របស់យុទ្ធនាការបានបញ្ជាក់ថា សាលារៀន​ដែល​អាច​អនុវ​ត្ត​ទៅ​តាម​កា​របណ្ដុះ​បណ្ដាល​នៅ​ក្នុង​យុទ្ធនាការ​នេះ គឺអាចសម្រេចបាន ១៩សូចនាករ ខណៈដែល​សូចនាករ​សរុប​នៃ​ស្តង់​ដាសា​លា​រៀន​គំរូ​ សម្រាប់កម្រិតមធ្យមសិក្សាគឺមានចំនួន ៨៣ សូចនាករ៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm