កម្មវិធីអភិវឌ្ឍន៍ពូជមាន់ក្នុងស្រុកជួយកែប្រែជីវភាព និងបង្កើនប្រាក់ចំណូលដល់កសិករ

2024/02/20 09:43:19 pm        309

តាកែវ៖ ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់ សម្រាប់ផ្តល់ប្រាក់ចំណូល និង​អាហារូបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋនៅជនបទក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាង​ណា​ក៏​ដោយ​កសិដ្ឋាន​ទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាប និង​គ្រប់​គ្រង​ពូជ​ពុំទាន់មានប្រសិទ្ធភាព។

ពូជមាន់ពាណិជ្ជកម្មមានអាយុពេញវ័យរយៈពេល ៦ សប្តាហ៍ ហើយពងបានប្រហែល ២៥០-២៧០ គ្រាប់ក្នុង១ឆ្នាំ។ បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់កសិករចិញ្ចឹមមាន់ពូជក្នុងស្រុក គឺ​អត្រា​ស្លាប់​ខ្ពស់ជាពិសេសកូនមាន់នៅក្នុងដំណាក់កាលដំបូងនៃផលិតកម្ម។

ផលិត​ភាពទាបនេះ ជះឥទ្ធិពលលើជីវភាពកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងកំណត់​លទ្ធភាព​ទទួល​បានអាហារប្រូតេអ៊ីនរបស់គាត់។ ក្នុងឆ្នាំ២០២២ អូស្ត្រាលីបានផ្តល់ មូល​និធិ​សម្រាប់​គម្រោង​ស្រាវជ្រាវ​មួយ​តាមរយៈ​មជ្ឈ​មណ្ឌល​អូស្ត្រាលី សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់​នឹង​អាកាស​ធាតុ​ក្នុង​តំបន់​លើ​ពូជ​មាន់​ក្នុង​ស្រុក ពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករ​ចិញ្ចឹម​មាន់នៅប្រទេសកម្ពុជា។

ក្នុងរយៈពេល​មួយឆ្នាំគម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជ​នេះ​ត្រូវ​បានកែលម្អដើម្បីបង្កើនផលិតភាពភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃ​មាន់​ស្កួយ​បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៥ ដុល្លារក្នុងមួយគីឡូក្រាម ខណៈពង​រប​ស់​វា​មាន​តម្លៃ ០,៣ ដុល្លារ។ មេបាពូជរបស់ពូជស្គួយត្រូវបានលក់ក្នុងតម្លៃប្រហែល ១៥ ដុល្លា​រ​ក្នុង​១​ក្បាល​។

លោក​បណ្ឌិត ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម ដែលជាអ្នក​ដឹក​នាំ​គម្រោងនេះនៅកម្ពុជា បានមានប្រសាសន៍ថា «គម្រោងកែលម្អពូជមាន់ស្គួយ កំពុងអនុវត្ត​ស្រប​តាម​គោលនយោបាយអភិវឌ្ឍអនុវិស័យផលិតសត្វ ដោយធ្វើឱ្យប្រសើរឡើងនូវផលិតភាព (ការ​លូតលាស់ខ្ពស់ និងការផលិតស៊ុតច្រើន) ជាពិសេសធន់នឹងអាកាសធាតុក្នុងស្រុក) ជា​ពិសេស​ជួយ​បំពេញតម្រូវការកើនឡើងនៃសាច់មាន់ស្រែ និងពងមាន់សពូជក្នុងស្រុក ដែល​ចូល​រួម​បង្កើន​ប្រាក់​ចំណូលកសិករ»។

បណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់ ACIAR បានសង្កត់​ធ្ងន់​លើ​សារៈសំខាន់ នៃ​កិច្ចសហការ​នៅ​ក្នុង​គម្រោង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ជំនាញ​បង្កាត់​ពូជ​សត្វ​ជនជាតិ​អាហ្វ្រិកមកពី ILRI និងអ្នកបច្ចេកទេសក្នុងប្រទេសកម្ពុជា។ នាងបានពន្យល់​ពី​របៀប​ដែល​កិច្ច​សហការនេះអាចនាំទៅដល់ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ជា​ពិសេស​ស្ត្រី​ដែល​ជា​អ្នក​ចិញ្ចឹមមាន់ផ្ទាល់តែម្តង។

លោកបណ្ឌិត Wondmeneh Esatu សមាជិកគម្រោង និងជាអ្នកវិទ្យាសាស្ត្រផ្នែកពន្ធុវិទ្យា និង​បង្កាត់​ពូជសត្វ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​កសាងសមត្ថភាពដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងរបស់គម្រោង។ កសិករ​ដឹង​ពីអ្វី​ដែល​ពួក​គេចង់បាន ពួកគេជាអ្នកបង្កាត់ពូជដ៏ល្អ និងមានការប្តេជ្ញាចិត្តខ្ពស់។ ដូច្នេះ នេះជាអ្វី​ដែល​ខ្ញុំ​បានរៀនពីកសិករកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm