Roger Federer និង Novak Djokovic​ ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Wimbledon

2021/07/06 02:59:50 pm        113

​វាយកូនបាល់៖ ​ជើងឯក Wimbledon ៨សម័យ Roger Federer បាន​បន្ត​ដំណើរ​ឡើង​វគ្គ ៨នាក់​ចុង​ក្រោយ​ហើយ​នៃ​ការប្រកួត​វាយ​កូន​បាល់ Grand Slam, Wimbledon ស្រប​ពេល​កីឡាករ​លេខ ១ ពិភព​លោក Novak Djokovic ក៏​គ្មាន​បញ្ហា​នៅ​វគ្គ ១៦នាក់​ចុងក្រោយ​ដូចគ្នា​។

​​កីឡាករ​ស្វ៊ី​ស Roger Federer បាន​យកឈ្នះ​គូប្រកួត​មកពី​អ៊ីតាលី Lorenzo Sonego​ លទ្ធផល ៧-៥, ៦-៤ និង ៦-២ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ ៨​នាក់​ចុងក្រោយ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Daniil Medvedev រឺ​កីឡាករ​ប៉ូឡូញ Hubert Hurkacz​ ដែល​ប្រកួត​គ្នា​មិនទាន់​ចប់សព្វគ្រប់​ពោលគឺ Medvedev កំពុង​នាំមុខ ៦-២, ៦-៧(២-៧) ៦-៣ និង ៣-៤ ហើយ​ការប្រកួត​ក៏ត្រូវ​ផ្អាក​ដោយសារ​ភ្លៀង​ធ្លាក់​។​ ​​ងាក​មក​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​បន្តដំណើរ​ស្វែង​រកពាន Grand Slam លើក​ទី២០ របស់ខ្លួន​ដោយ​យកឈ្នះ​កីឡាករ​ស៊ី​លី Cristian Garin ​លទ្ធផល ៦-២, ៦-៤ និង ៦-២ ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ជួប​ជាមួយ​កីឡាករ​ហុង​គ្រី Marton Fucsovics ​ដែល​ទើបតែ​យកឈ្នះ​កីឡាករ​រុស្ស៊ី Andrey Rublev​។​

​​កីឡាករ​វ័យ ៣៤ឆ្នាំ Djokovic នៅពេលនេះ​មានមុខ​នៅ​វគ្គ ៨នាក់​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ Grand Slam លើក​ទី៥០ ហើយ ខណៈដែល​មានតែ Federer ទេ​ដែល​ធ្វើបាន​ច្រើនជាងគេ​គឺ ៥៨លើក​។ ​​ចំណែក​កីឡាករ​អ៊ីតាលី Matteo Berrettini ​ក៏បាន​កក់​កៅអី​នៅ​វគ្គ ៨​នាក់​ចុងក្រោយ​ផង​ដែរ​ក្នុង​ផ្នែក​បុរស​ បន្ទាប់ពី​យកឈ្នះ​កីឡាករ​បេឡា​រុស Ilya Ivashka ៣​សិត​ផ្ទួនៗ ៦-៤, ៦-៣​ និង ៦-១​។ ​Berrettini ​ដែល​ទើប​ឈ្នះ​ជើងឯក Cinch Championship ខែ​មុននឹង​ត្រូវ​ជួប​ជាមួយ​ជើង​ខ្លាំង​កីឡាករ​អាល្លឺម៉ង់ Alexander Zverev ​រឺ Felix Auger-Aliassime៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am