
ក្រុមអ្នកការទូត បានប្រាប់សារព័ត៌មាន dpa កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានយល់ព្រមលើការដាក់ពង្រាយបេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប ដើម្បីការពារការដឹកជញ្ជូនពីពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ួទី នៅក្នុងសមុទ្រក្រហម។
ដោយត្រូវបានគេហៅថា Aspides (ខែល)ដែលជាពាក្យក្រិកបុរាណ បេសកកម្មកងទ័ពជើងទឹកនេះ ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងអ៊ឺរ៉ុប និងប្រព័ន្ធព្រមានជាមុនតាមអាកាសទៅកាន់សមុទ្រក្រហម ឈូងសមុទ្រ Aden និងដែនទឹកជុំវិញនោះម។
ក្រុមនាវា Aspides នឹងមានបញ្ជាឲ្យបាញ់លើក្រុមសកម្មប្រយុទ្ធតែប៉ុណ្ណោះ ប្រសិនបើពួកគេ វាយប្រហារមុនគេ ហើយនឹងមិនត្រូវបានអនុញ្ញាតឲ្យបាញ់មុនឡើយ ។ បញ្ជាការប្រតិបត្តិការ គឺស្ថិតនៅក្នុងទីក្រុងឡារីសា ( Larissa)របស់ប្រទេសក្រិក។
ក្រុមសកម្មប្រយុទ្ធហ៊ួទីមកពីប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារនាវាក្នុងតំបន់ ជាអ្វីដែលពួកគេនិយាយថា ជាការសងសឹកចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។