នាយករដ្ឋមន្រ្តីជាប់ឆ្នោតថ្មីហូឡង់ លោក Wilders រិះគន់បញ្ហាជនភៀសខ្លួនអ៊ុយក្រែន

2024/02/20 10:11:17 pm        111

មេដឹកនាំស្តាំនិយមជ្រុលរបស់ប្រទេសហូឡង់ លោក ហ្គឺត វីលឌឺស (Geert Wilders) ដែលបានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតកាលពីបីខែមុន ប៉ុន្តែរហូតមកដល់ពេលនេះបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ បាននិយាយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) ថាប្រទេសហូឡង់ គឺជា «មនុស្សល្ងង់របស់អឺរ៉ុប» សម្រាប់ការទទួលយកជនភៀសខ្លួនអ៊ុយក្រែន ច្រើនពេក។

លោក វីលឌឺស ប្រឆាំងនឹងការបន្តជំនួយយោធាដល់អ៊ុយក្រែន ដោយលើកហេតុផលថា ហូឡង់ត្រូវរក្សាអាវុធដើម្បីការពារខ្លួន។ ការប្រឆាំងនេះ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលបង្កការខ្វែងគំនិតក្នុងគណបក្សសេរីភាពស្តាំនិយមជ្រុល (PVV) របស់លោក ពីការស្វែងរកដៃគូបង្កើតរដ្ឋាភិបាលចម្រុះ។

នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ម៉ាក រ៉ូតេ (Mark Rutte) បាននិយាយនៅចុងសប្តាហ៍នេះថា ការគាំទ្ររបស់ហូឡង់ សម្រាប់អ៊ុយក្រែន ត្រូវបានធានាសម្រាប់រយៈពេលវែង ដោយសារតែលោក វីលឌឺស នឹងមិនអាចស្វែងរកដៃគូចម្រុះណាមួយដែលគាំទ្រគោលបំណងរបស់លោកក្នុងការកាត់ផ្ដាច់ជំនួយយោធាអ៊ុយក្រែនបានទេ។

ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ជិតពីរឆ្នាំមុនមក ជនភៀសខ្លួនជាង ១០០.០០០ នាក់ពីអ៊ុយក្រែនបានចូលទៅក្នុងប្រទេសហូឡង់។ ក្រោមយន្តការការពារបណ្តោះអាសន្នរបស់សហភាពអឺរ៉ុប ជនភៀសខ្លួនអ៊ុយក្រែនមានសិទ្ធិធ្វើដំណើរឆ្លងកាត់សហភាពអឺរ៉ុប ដើម្បីរស់នៅ និងធ្វើការក្នុងរដ្ឋសមាជិកណាមួយរហូតដល់យ៉ាងហោចណាស់ខែមីនា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm