ប្រធាន EU លោកស្រី von der Leyen ប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យក្នុងការប្រជែងតំណែងអាណត្តិទីពីរ

2024/02/20 03:13:57 pm        82

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុនដឺ ឡេយ៉េន (Ursula von der Leyen) កាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) បានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យពីអ្នកដែលព្យាយាមបំផ្លាញ ខណៈដែលលោកស្រីបានទទួលការគាំទ្រពីក្រុមអភិរក្សនិយមអាល្លឺម៉ង់ សម្រាប់អាណត្តិប្រាំឆ្នាំទៀត ក្នុងការគ្រប់គ្រងស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបមួយនេះ។

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ គណបក្សប្រឆាំង ប្រជាធិបតេយ្យគ្រិស្ត (CDU) របស់ប្រទេសអាល្លឺម៉ង់ បានផ្តល់ការគាំទ្រដល់លោកស្រី វ៉ុនដឺ ឡេយ៉េន ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់វ័យ ៦៥ ឆ្នាំ ដើម្បីធ្វើជាបេក្ខភាពសម្រាប់តំណែងជាប្រធានគណៈកម្មការ ដោយធ្វើឱ្យលោកស្រីឈរលើទីតាំងដ៏រឹងមាំដើម្បីរក្សាតំណែង។

លោកស្រី វ៉ុនដឺ ឡេយ៉េន បាននិយាយថា យុទ្ធនាការបោះឆ្នោតរបស់ខ្លួនចង់បញ្ជាក់យ៉ាងច្បាស់ដល់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងគណបក្សស្តាំនិយមជ្រុលនៅអឺរ៉ុបថា «លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបគឺនៅបន្តរៀងរហូត»។

ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនឹងចាប់ផ្តើមតំណែងអាណត្តិទីពីរ ស្របពេលដែលអឺរ៉ុបស្វះស្វែងរកការពង្រឹងសន្តិសុខ ដោយសាររុស្ស៊ីធ្វើសង្រ្គាមនៅតាមព្រំដែនរបស់ខ្លួន និងឱកាសដែលអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ត្រលប់ទៅសេតវិមានវិញ ព្រមទាំងបក្សស្ដាំនិយមជ្រុលកំពុងទទួលបានប្រជាប្រិយភាព៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am