
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ការធ្លាក់ព្រិល នាំមកដោយរលកត្រជាក់ខ្លាំង កំពុងវាយបោកបក់នៅប្រទេសចិនភាគខាងកើត និងភាគកណ្តាល ដែលបានដាក់កម្រិតលើការដឹកជញ្ជូន និងធ្វើឲ្យរាំងស្ទះដល់សេវារថភ្លើង។
អាជ្ញាធរអាកាសធាតុជាតិបានបង្កើនការព្រមានព័ណ៌លឿងទុំ សម្រាប់រលកត្រជាក់ខ្លាំង ជាកម្រិតខ្ពស់បំផុត សម្រាប់រយៈពេល៣ថ្ងៃជាប់ៗគ្នា។
យោងតាមក្រសួងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃអង្គារនេះ ការធ្លាក់ព្រិល និងផ្លូវរអិលដោយទឹកកក បានបង្ខំឲ្យមានការបិទកំណាត់ផ្លូវយ៉ាងហោចណាស់៥០កន្លែង និងច្រកទ្វារបញ្ជរផ្លូវល្បឿនលឿនជាច្រើន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CCTV បានឲ្យដឹងថា រលកត្រជាក់ខ្លាំង នឹងបន្តនាំយកភាពត្រជាក់ដល់កក ទៅកាន់ប្រទេសភាគកណ្តាល និងភាគខាងកើត នៅក្នុងសប្តាហ៍នេះ។