
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍ថា សេវាសន្ដិសុខសហព័ន្ធរុស្ស៊ី បានចាប់ខ្លួនស្រ្ដីម្នាក់ ជាពលរដ្ឋអាមេរិកដើមកំណើតរុស្ស៊ីក្នុងក្រុងយេកាតេរីនប៊ើគ (Yekaterinburg)តំបន់ភ្នំអ៊ូរ៉ាល់ (Urals) ដែលជាប់សង្ស័យពីបទក្បត់ជាតិ ដោយបានរៃអង្គាសប្រាក់យកទៅជួយកងទ័ពអ៊ុយក្រែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលស្រង់ប្រភពពីFSB បានអោយដឹងថា អ្នកស្រុកក្រុង Los Angeles (ឡូស អាន់ជើឡេស) ម្នាក់អាយុ៣៣ឆ្នាំ បានប្រមូលមូលនិធិយកទៅជួយអង្គការអ៊ុយក្រែនមួយដែលជាអ្នកទទួលផលចុងក្រោយគេ គឺកងទ័ពអ៊ុយក្រែន។
យោងតាម FSB បានអោយដឹងថា សេវាសន្ដិសុខយេការីនប៊ើគ បានសង្កត់ធ្ងន់ពីសកម្មភាពខុសច្បាប់របស់អ្នកស្រុកក្រុងឡូស អាន់ជើឡេស អាយុ៣៣ដែលមានសញ្ជាតិពីរ ជាជនជាតិរុស្ស៊ីផង និងអាមេរិក
ផង។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មិនបានបញ្ចេញឈ្មោះស្រ្ដីរូបនោះទេ៕