
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋCCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ការធ្លាក់ព្រឹលដែលនាំមកនូវរលកត្រជាក់ខ្លាំង កំពុងកើតមាននៅភាគកណ្ដាល និងភាគខាងកើតប្រទេសចិន ដោយបានធ្វើឲ្យការដឹកជញ្ជូនមានកម្រិតនិងបានរំខានដល់សេវារដ្ឋភ្លើង។
អាជ្ញាធរឧតុនិយមជាតិបានលើកឡើងពីការព្រមានពណ៌លឿងទុំសម្រាប់រលកត្រជាក់ ដែលជាកម្រិតខ្ពស់បំផុតសំរាប់រយៈពេល៣ថ្ងៃជាប់ៗគ្នា។
យោងតាមក្រសួងគមនាគមន៍បានឲ្យដឹងថា ការធ្លាក់ព្រឹលនៅថ្អៃអង្គារនេះ និងផ្លូវមានទឹកកកបានបង្ខំឲ្យគេបិទផ្លូវយ៉ាងហោចណាស់៥០ខ្សែ ហើយនិផ្លូវល្បឿនលឿន៥២៧ច្រកដែរ។
យោងតាមទូរទស្សន៍ CCTVបានអោយដឹងថា រលកត្រជាក់នឹងបន្ដនាំមកនូវទឹកកកកាន់តែជ្រៅនៅភាគកណ្ដាល និងភាគខាងកើតប្រទេសចិននៅសប្ដាហ៍នេះ៕