បេក្ខជនចាញ់ឆ្នោត នៅឥណ្ឌូនេស៊ី អំពាវនាវឲ្យមានការស៊ើបអង្កេតរបស់សភា

2024/02/21 01:03:36 am        267

បេក្ខជន ២រូបដែលរងបរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន បានជំរុញឲ្យសភាពិនិត្យមើលការតវ៉ាអំពីភាពមិនប្រក្រតី ក្នុងដំណើរការនៅមុនព្រឹត្តិការណ៍នេះ។ ការអំពាវនាវនេះត្រូវបានធ្វើឡើង បើទោះបីជាមានការអត្ថាធិប្បាយពីអ្នកសង្កេតការណ៍ឯករាជ្យថា មិនមានសញ្ញានៃការក្លែងបន្លំជាប្រព័ន្ធនៅក្នុងការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ដែលមានរយៈពេលតែ ១ថ្ងៃនេះនោះទេ លើកលែងតែបញ្ហាតិចតួច ដូចជាបញ្ជីឈ្មោះបោះឆ្នោតហួសសម័យ ឬការពន្យារពេលបោះឆ្នោតប៉ុណ្ណោះ។

ដោយលទ្ធផលផ្លូវការគ្រោងនឹងចេញនៅថ្ងៃទី២០ ខែមីនានោះ ការរាប់សន្លឹកឆ្នោតមិនផ្លូវការ បង្ហាញថា រដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto បានឈ្នះការប្រកួតប្រជែងក្នុងការបោះឆ្នោតត្រឹមតែ ១ជុំ ដោយមានសំឡេងគាំទ្រប្រហែល ៥៨%។ ចំណែកគូប្រជែងរបស់លោក គឺលោក Anies Baswedan និងលោក Ganjar Pranowo ត្រូវបានព្យាករថា នឹងទទួលបានសន្លឹកឆ្នោត ២៥% និង ១៧%រៀងៗខ្លួន។ ហើយការរាប់សន្លឹកឆ្នោតបឋមរបស់អាជ្ញាធររៀបចំការបោះឆ្នោត ក៏បានបង្ហាញពីលំដាប់ថ្នាក់ស្រដៀងគ្នានេះដែរ។

តែដោយគ្មានការផ្តល់ភ័ស្តុតាងអ្វីជាក់លាក់ គណបក្សចាញ់ឆ្នោតទាំង២ បានតវ៉ាថា មានការបំភិតបំភ័យចំពោះអ្នកបោះឆ្នោត ការរៀបចំចាត់ចែងពីស្ថាប័នរដ្ឋ និងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ ដូចជាមូលនិធិសុខុមាលភាព អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីមានឥទ្ធិពលលើលទ្ធផលបោះឆ្នោត។

កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) លោក Ganjar បានជំរុញឲ្យមានការស៊ើបអង្កេត នៅពេលសភាកោះប្រជុំឡើងវិញ នៅថ្ងៃទី៥ ខែមីនា។ លោកបានថ្លែងថា៖ «រឿងបែបនេះត្រូវតែស៊ើបអង្កេត។ យ៉ាងកម្សោយបំផុត សភាគួរតែបើកសវនាការដែរ»។

ចំណែកលោក Anies ជាអតីតអភិបាលរដ្ឋធានីហ្សាការតា បាននិយាយនៅថ្ងៃអង្គារនេះថា គណបក្សរបស់លោក «ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម» ក្នុងការស៊ើបអង្កេតរបស់សភា ព្រោះការធ្វើបែបនេះអនុញ្ញាតឲ្យសមាជិកសភាស៊ើបអង្កេតសកម្មភាពរបស់រដ្ឋាភិបាល។

តែយ៉ាងក្ដី លោក Arya Fernandes មកពីមជ្ឈមណ្ឌល ដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា វាពិបាកនឹងចាប់ផ្ដើមការស៊ើបអង្កេតណាស់ ព្រោះការធ្វើបែបនោះត្រូវការការគាំទ្រពីសមាជិកសភា ដោយលោកបន្ថែមថា បើទោះជាកើតឡើងមែន ក៏លទ្ធផលនឹងមិនអាចលុចោលបានដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm