Ons Jabeur ​ក្លាយជា​កីឡាការិនី​វាយ​កូន​បាល់​អារ៉ាប់​ដំបូង​ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Wimbledon

2021/07/06 03:40:24 pm        83

​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​ទុយ​នេ​ស៊ី Ons Jabeur​ បាន​ក្លាយជា​កីឡាការិនី​មកពី​តំបន់​អារ៉ាប់​ដំបូង​គេ​ដែល​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ព្រឹត្តិការណ៍ Grand Slam, Wimbledon បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ប៉ូឡូញ Iga Swiatek​។

​​កីឡាការិនី​វ័យ ២៦ឆ្នាំ OnsJabeur​ ថ្វីបើ​ចាញ់​សិត​ដំបូង ៥-៧ តែ​កីឡាការិនី​លំដាប់​លេខ ២៤ពិភព​លោក​រូបនេះ​បាន​វាយបក​យកឈ្នះ​វិញ​ ២​សិត​ផ្ទួនៗ ៦-១ និង ៦-១ ទំលាក់​ជើងឯក French Open, Iga Swiatek​ ត្រឹម​វគ្គ ១៦​នាក់​ចុង​ក្រោយនេះ​។ ​ជុំ​បន្ត Ons Jabeur​ នឹង​ត្រូវ​ជួប​ជាមួយ​កីឡា​ការិនី​បេឡា​រុស Aryna Sabalenka​ ដែល​បាន​យកឈ្នះ​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina​។ ​Aryna Sabalenka​ បច្ចុប្បន្ន​ឈរ​លេខ ៤ ពិភពលោក​បាន​យកឈ្នះ Rybakina​ លទ្ធផល ៦-៣, ៤-៦ និង ៦-៣​។ ​​ចំណែកឯ​កីឡាការិនី​វ័យក្មេង​អង់គ្លេស Emma Raducanu​ ដែល​ធ្វើអោយ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ក្នុងនាម​ជា​កីឡាការិនី​វ័យ​ត្រឹម ១៨ឆ្នាំ​អង់គ្លេស​ដែល​បង្ហាញខ្លួន​លើកដំបូង​នៅ Grand Slam និង​ឈាន​ឡើងដល់​វគ្គ ១៦នាក់​ចុងក្រោយ​នោះបានបញ្ចប់​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​។

​​កីឡាការិនី​វ័យ ១៨ឆ្នាំ​រូបនេះ​ ខណៈពេលដែល​គូប្រកួត​របស់​នាង Ajla Tomljanovic​ កំពុង​នាំមុខ ៤-៦ និង ០-៣ នោះក៏បាន​ហៅ​ក្រុមការងារ​របស់​នាង ​បន្ទាប់ពី​មាន​អាការៈពិបាក​ដកដង្ហើមរហូត​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត​ត្រឹមនេះ​។ ​សូមបញ្ជាក់ថា Emma Raducanu​ បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ ៣៣៨ ពិភពលោក​ហើយ​បានមក​លេង​នៅ Wimbledon នេះ​ដោយ​ឆ្លងកាត់​វគ្គ​ជំ​រុះ​ផងដែរ​។ ​គូប្រកួត​របស់​នាង Ajla Tomljanovic​ នឹងត្រូវ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​មិត្ត​រួម​ជាតិ​អូស្ត្រាលី​លំដាប់​លេខ ១ ពិភពលោក Ashleigh Barty៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm